សំនួរ និង ចំលើយ
១ - ចូរអោយនិយមន័យនៃភាពជសហគ្រិន ?
«ចំ» ភាពជាសហគ្រិន គឺជាដំណើរការប្រព្រិត្តិទៅ ដែលតាមរយៈនេះបុគ្គលម្នាក់ ឬ មួយក្រុមប្រើប្រាស់ការប្រឹងប្រែង និងមធ្យោបាយដែលបានរៀបចំដើម្បីស្វែងរកឱកាសនានាក្នុងការបង្កើតតំលៃ និងស្វែងរកការលូតលាស់ដោយបំពេញចំណង់ និងតំរូវការតាមរយៈនវានុវត្តន៍ និង ភាពមានតែមួយ (Uniqueness) ។ គឺជាដំណើរការនៃការបង្កើតអ្វីដែលថ្មី និងទទួលយកនូវហានិភ័យ ព្រមទាំងអត្ថប្រយោជន៍នានា (Hisrich Peter, 1998) ។
២- តើគំនិតយល់ច្រឡំអំពីភាពជាសហគ្រិនមានអ្វីខ្លះ ? ចូរពន្យល់ ?
«ច» គំនិតយល់ច្រឡំអំពីភាពជាសហគ្រិនមានដូចខាងក្រោម ៖
- ភាពជាសហគ្រិនដែលជោគជ័យគ្រាន់តែប្រមូលយកនូវគំនិតដែលល្អប៉ុណ្ណោះ ៖ ការប្រមូលនូវគំនិតដែលល្អៗ គឺគ្រាន់តែជាផ្នែកមួយតែប៉ុណ្ណោះ។ ការស្វែងយល់ពីដំណាក់កាលខុសៗគ្នានៃដំណើរការបង្កើតអាជីវកម្មថ្មី គឺត្រូវចាប់ផ្តើមពីការស្វែងរកឱកាស ការប្រឈមនឹងបញ្ហានានា ការបង្កើតផែនការ និងការគ្រប់គ្រងជាដើម ទាំងនេះមិនមែនជាកិច្ចការងាយដូចការគិតទេ។
- ភាពជាសហគ្រិន ជាការងាយស្រួល ៖ អ្នកអាចគិតថាការបង្កើតអាជវកម្មថ្មី ហាក់ដូចជាងាយស្រួល ព្រោះថាអ្នកកំពុងស្វែងរកការបំពេញមហិច្ឆិតារបស់អ្នក នោះអ្នកមានចំណង់ខ្លាំង និងភាពជោគជ័យ ប៉ុន្តែជាក់ស្តែងការបង្កើតអាជីវកម្មថ្មី មិនមែនជាការងាយស្រួលនោះទេ។ សហគ្រិនត្រូវធ្វើការផ្តេជ្ញាការងារប្រឹងប្រែង និងភាពស្វិតស្វាញនឹងការងារដើម្បីទទួលបានជោគជ័យ។
- ភាពជាសហគ្រិន គឺជាល្បែងដែលប្រថុយនឹងហានិភ័យ ៖ ព្រោះភាពជាសហគ្រិនទាក់ទិននឹងការស្វែងរកនូវដំណោះស្រាយ និងគំនិតថ្មីៗដែលមិនឋិតថេរ នោះត្រូវតែប្រថុយប្រឋាន ពិតឬទេ ? ការអះអាងនេះមិនពិតទាំងស្រុងទេ ! ទោះបីយ៉ាងណាក៏ដោយ ក៏សហគ្រិននឹងមិនខ្លាចប្រឈមមុខនឹងហានិភ័យនោះដែរ។ ព្រោះការបង្កើតអាជីវកម្មថ្មី ត្រូវបានគិតគូរយ៉ាងប្រុងប្រយ័ត្ន ពីហានិភ័យ ហើយសហគ្រិនមានពេលវេលាគ្រប់គ្រាន់សំរាប់ការពារ និងកាត់បន្ថយហានិភ័យទាំងនោះផងដែរ។
- ភាពជាសហគ្រិនត្រូវបានប្រទះឃើញនៅក្នុងអាជីវកម្មខ្នាតតូចប៉ុណ្ណោះ ៖ មានមនុស្សជាច្រើនមានគំនិតយល់ច្រឡំថា ភាពជាសហគ្រិនគឺទាក់ទងតែមួយគត់ជាមួយអាជីវកម្មខ្នាតតូចប៉ុណ្ណោះ តែតាមពិតភាពជាសហគ្រិនអាចត្រូវបានប្រទះឃើញនៅក្នុងអាជីវកម្មធំៗផងដែរ។
៣- ចូរនិយាយពីភាពខុសគ្នារវាងភាពជាសហគ្រិន និងអាជីវកម្មខ្នាតតូច ?
«ច» ភាពខុសគ្នារវាងភាពជាសហគ្រិន និងអាជីវកម្មខ្នាតតូច ៖
» អាជីវកម្មខ្នាតតូចៈ
- ឯករាជ្យភាព និងភាពជាម្ចាស់
- មាននិយោជិកតិចជាង ១០០នាក់
- គ្មានការអនុវត្តន៍អ្វីដែលថ្មី
- មានតែឥទ្ធិពលតិចតួចក្នុងអាជីវកម្ម
» ភាពជាសហគ្រិនៈ
- ការឆ្នៃប្រឌិត
- ទំនិញគឺការរកចំណូល និងការរីកលូតលាស់
- ស្វែងរកឱកាសថ្មី
- មានឆន្ទៈក្នុងការទទួលយកហានិភ័យ ។
៤- ចូរនិយាយពីដំណើរការនៃការសំរេចចិត្តរបស់សហគ្រិន ?
«ច» ដំណើរការនៃការសំរេចចិត្តរបស់សហគ្រិនមានដូចខាងក្រោម ៖
1» ផ្លាស់ប្តូរចេញពីរបៀបរស់នៅបច្ចុប្បន្នៈ នៅក្នុងបរិយាកាសការងារពីរដែលជាករណីដ៏ប្រសើរសំរាប់បុគ្គលបង្កើតអាជីវកម្ម រួមមានការស្រាវជ្រាវអភិវឌ្ឍន៍ និង ម៉ាឃីតធីង ។
- បុគ្គលម្នាក់អាចចាកចេញពីការងារដើម្បីបង្កើតក្រុមហ៊ុនផ្ទាល់របស់គេនៅពេលដែលគេបានបង្កើតគំនិតថ្មី ហើយ តែមិនត្រូវបានទទួលយកដោយនិយោជកពួកគេ។
- អ្នកធ្វើការក្នុងវិស័យទីផ្សារ (Marketing) នៅពេលដែសសំឡឹងឃើញនូវចំណង់ ឬតំរូវការមិនទាន់បំពេញរបស់អតិថិជន ភាគច្រើនតែងតែចាកចេញពីការងាររបស់គេដើម្បីចាប់ផ្តើមអាជីវកម្មថ្មី ក្នុងបំណងបំពេញតំរូវការទាំងនោះ ។
2» ឆន្ទៈនៃការបង្កើតអាជីវកម្មថ្មីៈ តាមការយល់ដឹងបានបង្ហាញថា ការចាប់ផ្តើមអាជីវកម្មថ្មីមួយ គឺជាលទ្ធផលនៃឆន្ទៈ ដែលកើតចេញមកពីវប្បធម៌ វប្បធម៌រង គ្រួសារ គ្រូបង្រៀន និងក្រុមមនុស្សដែលបុគ្គលមានចំពោះ ។
3» លទ្ធភាពនៃការបង្កើតអាជីវកម្មថ្មីៈ
- ការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលបានជួយគាំទ្រដល់អាជីវកម្ម។
- ចំណេះដឹងខាងផ្នែកទីផ្សារ រួមមានថ្លៃផលិតផល ការផ្សព្វផ្សាយលក់ និងការទំនាក់ទំនង ក៏ការជំរុញអោយមានការបង្កើតអាជីវកម្មថ្មីផងដែរ។
៥- តើសារៈសំខាន់នៃភាពជាសហគ្រិនបច្ចុប្បន្នមានអ្វីខ្លះ ?
«ច» សារៈសំខាន់នៃភាពជាសហគ្រិនបច្ចុប្បន្នរួមមាន ៖
៦- ចូរអោយនិយមន័យនៃសហគ្រិន ?
«ច» សហគ្រិនគឺជានរណាម្នាក់ដែលចាប់ផ្តើម និងប្រតិបត្តិការអាជីវកម្មមួយដែលថ្មី ដោយសកម្ម ជាអ្នកដែលស្វែងរកការផ្លាស់ប្តូរទៅកាន់ការរីកចំរើន វិធានការឆ្លើយតបទៅនឹង ការផ្លាស់ប្តូរទាំងនោះ ព្រមទាំងស្វែងរកឱកាសរីកចំរើនផ្សេងៗ ។
៧- ចូរនិយាយពីសាវតាប្រជាសាស្ត្ររបស់សហគ្រិន ?
«ច» តាមការសិក្សាស្រាវជ្រាវបានរកឃើញកត្តាមួយចំនួនដែលទាក់ទងនឹងសាវតាប្រជាសាស្ត្ររបស់សហគ្រិន ៖
៨- តើបុគ្គលិកលក្ខណៈប្រភេទណាដែលសហគ្រិនមានខុសពីអ្នកមិនមែនជាសហគ្រិន ?
«ច» បុគ្គលិកលក្ខណៈប្រភេទណាដែលសហគ្រិនមានខុសពីអ្នកមិនមែនជាសហគ្រិនរួមមាន ៖
៩- តើសហគ្រិនមានតួនាទីធ្វើអ្វី ?
«ច» សហគ្រិនមានតួនាទីត្រូវធ្វើជាបន្តបន្ទាប់តាមលំដាប់ដូចខាងក្រោម ៖
«ច» សារៈសំខាន់នៃភាពជាសហគ្រិនបច្ចុប្បន្នរួមមាន ៖
- នវានុវត្តន៍ (Innovation)
- ចំនួននៃអាជីវកម្មបង្កើតថ្មី (Number of new start-ups)
- ការបង្កើតអោយមានការងារ (Job creation)
៦- ចូរអោយនិយមន័យនៃសហគ្រិន ?
«ច» សហគ្រិនគឺជានរណាម្នាក់ដែលចាប់ផ្តើម និងប្រតិបត្តិការអាជីវកម្មមួយដែលថ្មី ដោយសកម្ម ជាអ្នកដែលស្វែងរកការផ្លាស់ប្តូរទៅកាន់ការរីកចំរើន វិធានការឆ្លើយតបទៅនឹង ការផ្លាស់ប្តូរទាំងនោះ ព្រមទាំងស្វែងរកឱកាសរីកចំរើនផ្សេងៗ ។
៧- ចូរនិយាយពីសាវតាប្រជាសាស្ត្ររបស់សហគ្រិន ?
«ច» តាមការសិក្សាស្រាវជ្រាវបានរកឃើញកត្តាមួយចំនួនដែលទាក់ទងនឹងសាវតាប្រជាសាស្ត្ររបស់សហគ្រិន ៖
- លំដាប់កំណើតនៃគ្រួសារ (Family birth order) : ការសិក្សាជាច្រើនបានបង្ហាញថា កូនដែលមានកំណើតដំបូង មាននិន្នាការស្វែងរកនូវការទទួលខុសត្រូវកាន់តែច្រើន និង ក្លាយជាអ្នកសំរេចគោលដៅកាន់តែខ្ពស់ ដែលមានអ្នកស្រាវជ្រាវមួយចំនួន និយាយថា នេះហាក់មានទំនាក់ទំនងជាមួយការក្លាយជាសហគ្រិន។
- ភេទ (Gender) : ការសិក្សាជាច្រើនបានបង្ហាញថា បុរសហាក់មានការចាប់ផ្តើមគំនិតបង្កើតអាជីវកម្មថ្មីៗកាន់តែច្រើនបើធៀបទៅនឹងស្ត្រី។
- បទពិសោធន៍ការងារ (Work experience) : ការស្រាវជ្រាវបង្ហាញថា មានបទពិសោធន៍ការងារនៅក្នុងអាជីវកម្មខ្នាតតូច (Small business) & ធ្លាប់មានបទពិសោធន៍ជាសហគ្រិនពីមុន គឺអាចក្លាយជាសហគ្រិនយ៉ាងងាយស្រួល។
- កំរិតវប្បធម៌ (Education) : ការក្លាយជាសហគ្រិន គឺទាក់ទងយ៉ាងខ្លាំងទៅនឹងកំរិតវប្បធម៌ដែលសិក្សា។
- គ្រួសារជាសហគ្រិន (Entrepreneurial Family) : នេះទាក់ទិនទៅនឹងសាវតា នៃគ្រួសារ ដូចជាឪពុក ឬម្តាយដែលជាសហគ្រិន។
៨- តើបុគ្គលិកលក្ខណៈប្រភេទណាដែលសហគ្រិនមានខុសពីអ្នកមិនមែនជាសហគ្រិន ?
«ច» បុគ្គលិកលក្ខណៈប្រភេទណាដែលសហគ្រិនមានខុសពីអ្នកមិនមែនជាសហគ្រិនរួមមាន ៖
- កំរិតនៃការលើកទឹកចិត្តខ្ពស់
- មានជំនឿលើខ្លួនឯង
- សមត្ថភាពដែលពាក់ព័ន្ធមានរយៈពេលវែង
- កំរិតថាមពលខ្ពស់
- អ្នកដោះស្រាយបញ្ហាអចិន្ត្រៃយ៍
- កំរិតនៃគំនិតផ្តួចផ្តើមខ្ពស់
- សមត្ថភាពដាក់ចេញគោលដៅ
- ឆន្ទៈ និងសមត្ថភាពធ្វើការដឹកនាំខ្លួនឯង
- មានភាពស្វិតស្វាញនឹងការងារបានល្អ
- ភាពប៉ិនប្រសព្វក្នុងការកែច្នៃ ។
៩- តើសហគ្រិនមានតួនាទីធ្វើអ្វី ?
«ច» សហគ្រិនមានតួនាទីត្រូវធ្វើជាបន្តបន្ទាប់តាមលំដាប់ដូចខាងក្រោម ៖
- ជាដំបូងសហគ្រិនត្រូវចូលរួមវាយតំលៃសក្តានុពលសំរាប់អាជីវកម្ម និងបន្ទាប់មកត្រូវដោះស្រាយបញ្ហានានាក្នុងពេលចាប់ផ្តើម។
- ចាប់ផ្តើមដំណើរការធ្វើផែនការអាជីវកម្មថ្មី។
- ត្រូវក្រឡេកមើលពីការចាត់ចែងអាជីវកម្ម។
- ចាប់ផ្តើមដំណើរការអាជីវកម្ម
- គ្រប់គ្រងអាជីវកម្មអោយដំណើរការប្រកបដោយជោគជ័យ។ ដំណាក់កាលនេះទាក់ទិនទៅនឹងការធ្វើការសំរេច ការធ្វើផែនការសកម្មភាព ការវិភាគពីបរិស្ថាននានាដែលជាឱកាស និងការគំរាមកំហែង ព្រមទាំង ធ្វើការវាស់វែង និង វាយតម្លៃពីលទ្ធផលនានា ។
- ដំណាក់កាលចុងក្រោយ សហគ្រិន ចូលរួមក្នុងសកម្មភាពនានាដែលទាក់ទងនឹងការគ្រប់គ្រងការលូតលាស់នៃអាជីវកម្ម។
===============================================================
មេរៀនទី ២ [ រចនាសម្ព័ន្ធនៃការបង្កើតអាជីវកម្មថ្មី ]
សំនួរ និង ចំលើយ
១- តើទំរង់ស្រប់ច្បាប់សំខាន់របស់ក្រុមហ៊ុនអាជីវកម្មមានប៉ុន្មាន ? អ្វីខ្លះ ?
«ច» ទំរង់ស្រប់ច្បាប់សំខាន់របស់ក្រុមហ៊ុនអាជីវកម្មមាន៣គឺ ក្រុមហ៊ុនឯកកម្មសិទ្ធ (Sole proprietorship) ក្រុមហ៊ុនសហកម្មសិទ្ធ(Partnership) និងក្រុមហ៊ុនសាជីវកម្ម(Corporation) ។
២- ចូរអោយនិយមន័យនៃក្រុមហ៊ុនឯកកម្មសិទិ្ធ ?
«ច» ក្រុមហ៊ុនឯកកម្មសិទ្ធិ គឺជាក្រុមហ៊ុនអាជីវកម្មមួយដែលធ្វើជាម្ចាស់ និងគ្រប់គ្រងប្រតិបត្តិការដោយមនុស្សម្នាក់។ បុគ្គលម្នាក់នេះមានសិទ្ធិចំពោះប្រាក់ចំណេញទាំងអស់ និងទទួលខុសត្រូវរាល់កាតព្វកិច្ចជំពាក់បំណុល និងកាតព្វកិច្ចនានារបស់អាជីវកម្ម។ បុគ្គលនេះក៏មានការទទួលខុសត្រូវមិនកំណត់ផងដែរ ដែលមានន័យថាអាជីវកម្ម និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់គាត់ គាំពាទៅដល់ប្រតិបត្តិការដែលខាត។ ករណីដែលក្រុមហ៊ុន មិនអាចបំពេញកាតព្វកិច្ចបំណុលហិរញ្ញវត្ថុបាន ម្ចាស់ក្រុមហ៊ុនត្រូវបង្ខំចិត្តលក់ចេញនូវទ្រព្យធនរបស់គ្រួសារថែមទៀត ដូចជា ឡាន ផ្ទះ ដីធ្លី និងទ្រព្យសម្បត្តិមានតំលៃផ្សេងៗទៀត ។ល។
៣- ចូរនិយាយពីគុណសម្បត្តិ និងគុណវិបត្តិនៃក្រុមហ៊ុនឯកម្មសិទ្ធិ ?
«ច» + គុណសម្បត្តិ ៖

- ងាយស្រលក្នុងការបង្កើត (Ease of Information)
- ភាពជាម្ចាស់ទោលចំពោះប្រាក់ចំណេញ (Sole ownership of profits)
- ការធ្វើសេចក្តីសំរេចចិត្ត និងត្រួតពិនិត្យដោយម្ចាស់ម្នាក់ (Decision-making and control vested in one owner)
- ភាពបទបែនបាន (Flexibility)
- សេរីភាពពីការកំណត់ពន្ធលើអាជីវកម្មរួម (Freedom From Corporate Business Taxes)
- ងាយស្រួលចាកចេញពីអាជីវកម្ម បើចាំបាច់ (Easy to go out of business if necessary)
- ការចំណាយដំណាក់កាលចាប់ផ្តើមទាប (Low start-up costs)
- ការទទួលខុសត្រូវចំពោះបំណុលមិនកំណត់ដែលជាបញ្ហាធំបំផុតសំរាប់អាជីវកម្មបែបនេះ (Unlimited Liability)
- ខ្វះនិរន្តភាព (Lack of Continuos)
- បញ្ហាក្នុងការស្វែងរក ឬបង្កើនមូលធន (May be more difficult to raise financing)
- ទាក់ទងនឹងទស្សនៈ និងបទពិសោធន៍មានកំណត់ (Relative Limited Viewpoint and Experience)
- មានការទទួលខុសត្រូវទាំងស្រុងលើអាជីវកម្ម (Total responsibility)
4- ចូរអោយនិយមន័យនៃក្រុមហ៊ុនសហកម្មសិទ្ធ (Partnership) ?
«ច» ក្រុមហ៊ុនសហកម្មសិទ្ធ គឺជាប្រភេទក្រុមហ៊ុនដែលបង្កើតឡើងដោយការប្រមួលផ្តុំមនុស្សពីរ ឬច្រើននាក់ដែលជាម្ចាស់រួម (Co-owners) នៃអាជីវកម្មមួយដើម្បីប្រាក់ចំណេញ ។
៥- ចូរអោយនិយមន័យនៃក្រុមហ៊ុនសហកម្មសិទ្ធទូទៅ (General Partnership) ?
«ច» ក្រុមហ៊ុនសហកម្មសិទ្ធទូទៅ គឺជាទំរង់មួយរបស់អង្គភាពអាជីវកម្ម ដែលក្នុងនោះមានម្ចាស់ ពីរ ឬច្រើនបែងចែកការគ្រប់គ្រង និងហានិភ័យរបស់អាជីវកម្មជាមួយគ្នា ។
៦- តើក្រុមហ៊ុនសហកម្មសិទ្ធទូទៅមានការពាក់ព័ន្ធយ៉ាដូចម្តេចចំពោះបញ្ហាពន្ធ និងកាតព្វកិច្ចបំណុល ?
«ច» នៅក្នុងក្រុមហ៊ុនសហកម្មសិទ្ធទូទៅការចំណេញ និងខាត ផ្ទេរទៅអោយដៃគូ ហើយមានកាតព្វកិច្ចបង់ពន្ធនៅអត្រាពន្ធផ្ទាល់នៃបុគ្គលជាដៃគូនីមួយៗ ។
៧- ចូរនិយាយពីគុណសម្បត្តិ និងគុណវិបត្តិ នៃសហកម្មសិទ្ធទូទៅ ?

- ងាយក្នុងការបង្កើត (Ease of formation)
- ប្រមូលផ្តុំភាពប៉ិនប្រសព្វ (Pooled talent)
- ប្រមូលផ្តុំនូវធនធាន (Pooled resources)
- មានភាពងាយស្រួលក្នុងការរកហិរញប្បទាន (Somewhat easier access to financing)
- ភាពបត់បែន (Flexibility)
- អាចទទួលបានអត្ថប្រយោជន៍ពន្ធ (Possible Tax Advantage)
- ទទួលខុសត្រូវចំពោះបំណុលមិនកំណត់ (Unlimited personal liability)
- ការសំរេចចិត្ត និងសិទ្ធិអំណាចត្រូវបានបែងចែក (Divided authority and decisions)
- សក្តានុពលសំរាប់ការខ្វែងគំនិត (Potential for conflict)
- អាចបន្តនៃការផ្ទេរភាពជាកម្មសិទ្ធ (Continuity of transfer of ownership)
«ច» ក្រុមហ៊ុនសហកម្មសិទ្ធមានកំណត់ គឺជាទំរង់របស់អាជីវកម្មស្របច្បាប់មួយដែលក្នុងនៅមាន ដៃគូខ្លះជាអ្នកទទួលខុសត្រូវមិនកំណត់ និងខ្លះទៀតជាដៃគូទទួលខុសត្រូវមានកំណត់។
៩- ចូរនិយាយពីគុណសម្បត្តិ និងគុណវិបត្តិ នៃសហកម្មសិទ្ធមានកំណត់ ?
៩- ចូរនិយាយពីគុណសម្បត្តិ និងគុណវិបត្តិ នៃសហកម្មសិទ្ធមានកំណត់ ?
«ច» + គុណសម្បត្តិ ៖ វិធីដ៏ល្អដើម្បីទាញយកមូលធនពីដៃគូមានកំណត់ (Good way to acquire capital from limited partners)។
+ គុណវិបត្តិ ៖
+ គុណវិបត្តិ ៖
- ការចំណាយ និងភាពស្មុគស្មាញនៃការបង្កើតខ្ពស់ (Cost and complexity of forming can be high)
- ដៃគូមានកំណត់មិនអាចចូលរួមក្នុងការគ្រប់គ្រងអាជីវកម្មបាន (Limited partners can not participate in management of business without losing liability protection) ។
១០- ចូរអោយនិយមន័យក្រុមហ៊ុនសាជីវកម្ម ?
«ច» ក្រុមហ៊ុនសាជីវកម្ម គឺជាអង្គភាពអាជីវកម្មស្របច្បាប់ ដែលបានញែកម្ចាស់សាជីវកម្ម និងអ្នកគ្រប់គ្រងសាជីវកម្មជាមនុស្សផ្សេងគ្នា។ ហើយសាជីវកម្មត្រូវប្រតិបត្តិយោងទៅតាមលក្ខន្តិកៈ និងច្បាប់របស់ប្រទេស ឬរដ្ឋដែលក្រុមហ៊ុនធ្វើប្រតិបត្តការ។
១១- តើពត៌មានក្នុងលក្ខន្តិកៈក្រុហ៊ុនមានអ្វីខ្លះ ?
«ច» លក្ខន្តិកៈក្រុមហ៊ុនរួមមានពត៌មានមួយចំនួនដូចខាងក្រោម ៖
- ឈ្មោះរបស់ក្រុមហ៊ុន (The name of your company)
- គោលបំណងរបស់អាជីវកម្ម (The purpose of your business)
- ឈ្មោះ និងអាស័យដ្ឋានរបស់ស្ថាបនិក (The name and addresses of the incorporators)
- ឈ្មោះ និងអាស័យដ្ឋានរបស់មន្ត្រី និងនាយកដំបូងរបស់សាជីវកម្ម (The name and addresses of the corporation's initial officers and directors)
- អាស័យដ្ឋាននៃការិយាល័យសាជីវកម្ម (The address of the corporation's home office)
- មូលធនដែលត្រូវការនៅខណៈនៃការបង្កើតសាជីវកម្ម (The capital at the time of incorporation)
- ប័ណ្ណមូលធនត្រូវអនុញ្ញាតិ (Capital stock to be authorized)
- បទបញ្ជាផ្ទៃក្នុង (Corporate bylaw )
- រយៈពេលរបស់សាជីវកម្ម (Corporation's time horizon)
- ពត៌មានផ្សេងៗ (Miscellaneous information)
១២- ចូរនិយាយពីគុណសម្បត្តិ និងគុណវិបត្តិ នៃសាជីវកម្ម ?
«ច» + គុណសម្បត្តិ ៖
- ទទួលខុសត្រូវលើបំណុលមានកំណត់ (Limited Liability)
- កម្មសិទ្ធអាចផ្ទេរបាន (Transferable ownership)
- មានភាពបន្តក្នុងករណីប្រធានសក្តិ (Continuous existence)
- ងាយរកនូវមូលធន (Easier access to resources)
- ចំណាយច្រើនដើម្បីបង្កើត (Expensive to set up)
- ការបង់ពន្ធទ្វេរ (Double taxation)
- ខ្វះការសំងាត់ (Extensive record keeping)
១៣- ចូរអោយនិយមន័យក្រុមហ៊ុនទទួលខុសត្រូវមានកំណត់ (Limited Liability Company-LLC) ?
«ច» ក្រុមហ៊ុនទទួលខុសត្រូវមានកំណត់ គឺជាទំរង់អាជីវកម្មថ្មី ដែលជាទំរង់ក្លាយមួយរវាង សហកម្មសិទ្ធ និងសាជីវកម្ម ហើយដែលផ្តល់ការការពារភាពទទួលខុសត្រូវរបស់អាជីវកម្ម ។
១៤- ចូរនិយាយពីគុណសម្បត្តិ និងគុណវិបត្តិ នៃក្រុមហ៊ុនទទួលខុសត្រូវមានកំណត់ (LLC) ?
«ច» + គុណសម្បត្តិ ៖
១៥- តើកម្មសិទ្ធិបញ្ញាគឺជាអ្វី ?
«ច» កម្មសិទ្ធិបញ្ញា គឺសំដៅលើប្រកាសនីយប័ត្រតក្កកម្ម (Patents) សញ្ញាពាណិជ្ជកម្ម (Trademarks) សិទ្ធិចំលង (Copyrights) ការសំងាត់ខាងពាណិជ្ជកម្ម ( Trade Secret) ដែលទាំងនេះតំណាងអោយទ្រព្យសកម្មសំខាន់ចំពោះសហគ្រិន។
១៦- អ្វីទៅជាប្រកាសនីយប័ត្រតក្កកម្ម រឺប៉ាតង់ (Patents) ?
«ច» ប៉ាត៉ង់គឺជា ៖
១៧- តើប្រកាសនីយត័ត្រ ឬប៉ាតង់មានប៉ុន្មានប្រភេទ ? អ្វីខ្លះ ? ចូរពន្យល់។
«ច» ប្រកាសនីយត័ត្រ ឬប៉ាតង់មាន៣ប្រភេទគឺ ៖
១៨- ចូរអោយនិយមន័យនៃសញ្ញាពាណិជ្ជកម្ម (Trademarks) ?
«ច» សញ្ញាពាណិជ្ជកម្ម គឺជាពាក្យ ឈ្មោះ (នាម) និមិត្តសញ្ញា ឬឧបករណ៍ដែលក្រុមហ៊ុនកម្មន្តសាល ឬអ្នកជំនួញប្រើប្រាស់ ដើម្បីសំគាល់អត្តសញ្ញាទំនិញរបស់ខ្លួន។
១៩- តើម៉ាកពាណិជ្ជកម្មមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ? ចូរពន្យល ។
«ច» ម៉ាកពាណិជ្ជកម្មមាន៤ប្រភេទគឺ ៖
២០- ចូរអោយនិយមន័យនៃសិទ្ធិចំលង ឬសិទ្ធិអ្នកនិពន្ធ (Copyrights) ?
«ច» សិទ្ធិចំលង ឬសិទ្ធិអ្នកនិពន្ធ គឺជាការការពារស្របច្បាប់ ដែលផ្តល់អោយអ្នកនិពន្ធ និងសិល្បៈករនូវសិទ្ធដាច់ដោយឡែកដើម្បីបោះពុម្ភផ្សាយនូវស្នាដៃរបស់គេ ឬដើម្បីកំណត់ថាតើ ត្រូវអោយអ្នកណាជាអ្នកអាចបោះពុម្ភផ្សាយបាន ។
២១- តើកិច្ចសន្យាជាអ្វី ?
«ច» កិច្ចសន្យាគឺជាកិច្ចព្រមព្រាង ដែលបង្កើតនូវកាតព្វកិច្ចផ្លូវច្បាប់ និងអាចបង្ខំចំពោះតុលាការ ។
២២- តើមានប្រភេទកិច្ចសន្យាពិសេសចំនួនប៉ុន្មានដែលសហគ្រិនចាំបាច់ត្រូវដឹង ?
«ច» សហគ្រិនចាំបាច់ត្រូវដឹងពីប្រភេទកិច្ចសន្យាពិសេសចំនួន៤គឺ ៖
«ច» ច្បាប់ការងារគឺគ្របដណ្តប់ទៅលើការជួល និងការបណ្តេញនិយោជិក គោលនយោបាយសំរាប់និយោជិក សំណង និងផលប្រយោជន៍របស់និយោជិក ការរើសអើង សំណង់សំរាប់កម្មករ សុខភាព និងសុវត្ថភាព កន្លែងការងារ ការសំរាកនៅផ្ទះ និងមន្ទីពេទ្យ ព្រមទាំងទំនាក់ទំនងរវាង និយោជក និងនិយោជិក។
១៤- ចូរនិយាយពីគុណសម្បត្តិ និងគុណវិបត្តិ នៃក្រុមហ៊ុនទទួលខុសត្រូវមានកំណត់ (LLC) ?
«ច» + គុណសម្បត្តិ ៖
- ភាពបត់បែនកាន់តែខ្លាំង
- គ្មានការដាក់កំហិតដោយបញ្ញត្តិ
- បង់ពន្ធជាលក្ខណៈសហជីវកម្ម មិនមែនជាសាជីវកម្មទេ
- ការប្តូរពីទំរង់មួយទៅកាន់ទំរង់បែបនេះអាចចំណាយខ្ពស់
- ត្រូវការដំបូន្មានផ្នែកឆ្បាប់ និងហិរញ្ញវត្ថុក្នុងការបង្កើតការព្រមព្រៀងប្រតិបត្តិការ។
១៥- តើកម្មសិទ្ធិបញ្ញាគឺជាអ្វី ?
«ច» កម្មសិទ្ធិបញ្ញា គឺសំដៅលើប្រកាសនីយប័ត្រតក្កកម្ម (Patents) សញ្ញាពាណិជ្ជកម្ម (Trademarks) សិទ្ធិចំលង (Copyrights) ការសំងាត់ខាងពាណិជ្ជកម្ម ( Trade Secret) ដែលទាំងនេះតំណាងអោយទ្រព្យសកម្មសំខាន់ចំពោះសហគ្រិន។
១៦- អ្វីទៅជាប្រកាសនីយប័ត្រតក្កកម្ម រឺប៉ាតង់ (Patents) ?
«ច» ប៉ាត៉ង់គឺជា ៖
- ជាសិទ្ធិត្រួតត្រាលើការផលិត និងការលក់របស់អ្វីមួយ ដែលមនុស្សណាម្នាក់បានរកឃើញ ឬបានប្រឌិតឡើង។
- ជាកម្មសិទ្ធផ្លូវច្បាប់ ដែលអនុញ្ញាតអោយអ្នកកាន់មានសិទ្ធិការពារពីអ្នកដទៃ ពីការប្រើប្រាស់ កម្មសិទ្ធិនេះ សំរាប់រយៈពេលនៃការប្រើប្រាស់កំណត់មួយ។
- ជាកិច្ចសន្យារវាងរាជរដ្ឋាភិបាល និងអ្នកប្រឌិត (Inventor) ។
១៧- តើប្រកាសនីយត័ត្រ ឬប៉ាតង់មានប៉ុន្មានប្រភេទ ? អ្វីខ្លះ ? ចូរពន្យល់។
«ច» ប្រកាសនីយត័ត្រ ឬប៉ាតង់មាន៣ប្រភេទគឺ ៖
- ប្រកាសនីយប័ត្រតក្កកម្មប្រើប្រាស់ (Utility Patents) ៖ ជាប្រភេទនៃប៉ាតង់ធម្មតាដែលគ្របដណ្តប់លើការរកឃើញ ឬរបកគំហើញថ្មី ដែលជាការងារ បង្កើតនូវមុខងារ និងរបៀប ប្រើប្រាស់ថ្មីៗ។ ប៉ាតង់ប្រភេទនេះជាធម្មតាមានអាណត្តិ ១៧ឆ្នាំ គិតចាប់ពីការបរិច្ឆេតដែលអោយប្រើប្រាស់ដោយ PTO (Trademark Office) ។
- ប្រកាសនីយប័ត្រកម្មឌិសាញ (Design Patents) ៖ គឺជាសិទ្ធិការពារនូវការរកឃើញនូវទំរង់រូបរាង ឬការឌីសាញថ្មីនៃវត្ថុមួយ ឬខុសប្លែកពីវត្ថុដែលមានស្រាប់។
- ប្រកាសនីយប័ត្រកម្មរុក្ខជាតិ (Plant Patents) ៖ គឺជាប្រភេទប៉ាតង់ទីបីដែលគ្របដណ្តប់លើរបកគំហើញ នៃការបណ្តុះពូជរុក្ខជាតិមានជីវិតថ្មី ដូចជាផ្កា ដើមឈើ រឺបន្លែផ្សេង។
១៨- ចូរអោយនិយមន័យនៃសញ្ញាពាណិជ្ជកម្ម (Trademarks) ?
«ច» សញ្ញាពាណិជ្ជកម្ម គឺជាពាក្យ ឈ្មោះ (នាម) និមិត្តសញ្ញា ឬឧបករណ៍ដែលក្រុមហ៊ុនកម្មន្តសាល ឬអ្នកជំនួញប្រើប្រាស់ ដើម្បីសំគាល់អត្តសញ្ញាទំនិញរបស់ខ្លួន។
១៩- តើម៉ាកពាណិជ្ជកម្មមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ? ចូរពន្យល ។
«ច» ម៉ាកពាណិជ្ជកម្មមាន៤ប្រភេទគឺ ៖
- Coined Mark គឺជាម៉ាកសញ្ញាមួយដែលគ្មានភាពទំនាក់ទំនងរវាងម៉ាក និងផលិតផល ឬសេវា នោះទេ (Ex, Polaroid, Kodak) ។
- An arbitrary mark គឺជាម៉ាកសញ្ញាមួយ ដែលមានអត្តន័យមួយផ្សេងទៀត នៅក្នុងភាសារបស់ យើង (ឧទាហរណ៍ Shell ) ហើយត្រូវដាក់អនុវត្តន៍ចំពោះផលិតផលរឺសេវា។
- A Suggestive mark គឺម៉ាកសញ្ញាប្រភេទនេះត្រូវបានគេប្រើដើម្បីបញ្ជាក់ពីលក្ខណៈ ពិសេសគុណភាព ធាតុផ្សំ ឬលក្ខណៈនានារបស់ផលិតផល ឬសេវា (i-e Halo Shampoo) ។
- A descriptive mark ត្រូវបានក្លាយជាលក្ខណៈដោយឡែកក្នុងអំឡុងពេលពិសេសមួយ ហើយ ទទួលបានការទទួលស្គាល់អំពីសំណាក់អ្នកប្រើប្រាស់មុនម៉ាកនេះ ត្រូវបានចុះបញ្ជី។
២០- ចូរអោយនិយមន័យនៃសិទ្ធិចំលង ឬសិទ្ធិអ្នកនិពន្ធ (Copyrights) ?
«ច» សិទ្ធិចំលង ឬសិទ្ធិអ្នកនិពន្ធ គឺជាការការពារស្របច្បាប់ ដែលផ្តល់អោយអ្នកនិពន្ធ និងសិល្បៈករនូវសិទ្ធដាច់ដោយឡែកដើម្បីបោះពុម្ភផ្សាយនូវស្នាដៃរបស់គេ ឬដើម្បីកំណត់ថាតើ ត្រូវអោយអ្នកណាជាអ្នកអាចបោះពុម្ភផ្សាយបាន ។
២១- តើកិច្ចសន្យាជាអ្វី ?
«ច» កិច្ចសន្យាគឺជាកិច្ចព្រមព្រាង ដែលបង្កើតនូវកាតព្វកិច្ចផ្លូវច្បាប់ និងអាចបង្ខំចំពោះតុលាការ ។
២២- តើមានប្រភេទកិច្ចសន្យាពិសេសចំនួនប៉ុន្មានដែលសហគ្រិនចាំបាច់ត្រូវដឹង ?
«ច» សហគ្រិនចាំបាច់ត្រូវដឹងពីប្រភេទកិច្ចសន្យាពិសេសចំនួន៤គឺ ៖
- Mutual assent គឺជាកិច្ចសន្យាព្រមព្រាងទៅវិញទៅមក ដែលមានន័យថាភាគីទាំងពីរត្រូវយល់ព្រមចំពោះកិច្ចសន្យា ។
- Consideration គឺជាការគិតគូរ ដែលភាគីទាំងពីត្រូវធ្វើ ឬចំណាយអ្វីមួយ ដូចដែលបង្ហាញក្នុងកិច្ចសន្យា ។
- Legality of object គឺជានីត្យានុកូលភាពនៃវត្ថុ ដែលមានន័យថាកិច្ចសន្យាមិនអាចបង្ខំភាគីធ្វើអ្វី ខុសច្បាប់បាននោះទេ។
- Capacity of the parties គឺជាសមត្ថភាពនៃភាគី ដែលភាគីទាំងអស់ចំពោះកិច្ចសន្យាត្រូវតែធ្វើអ្វី ដែលស្របតាមកិច្ចសន្យា។
«ច» ច្បាប់ការងារគឺគ្របដណ្តប់ទៅលើការជួល និងការបណ្តេញនិយោជិក គោលនយោបាយសំរាប់និយោជិក សំណង និងផលប្រយោជន៍របស់និយោជិក ការរើសអើង សំណង់សំរាប់កម្មករ សុខភាព និងសុវត្ថភាព កន្លែងការងារ ការសំរាកនៅផ្ទះ និងមន្ទីពេទ្យ ព្រមទាំងទំនាក់ទំនងរវាង និយោជក និងនិយោជិក។
===============================================================
មេរៀនទី ៣ [ ផែនការអាជីវកម្ម ]
សំនួរ និង ចំលើយ
១- តើផែនការអាជីវកម្ម គឺជាអ្វី ?
«ច» ផែនការអាជីវកម្ម គឺជាឯកសារដែលមានការលាយល័ក្ខជាអក្សរ ត្រូវបានរៀបចំដោយសហគ្រិន ដែលពិពណ៌នាគ្រប់សមាសធាតុដែលទាក់ទងខាងក្នុង និងខាងក្រៅ ដែលទាក់ទិនក្នុងការចាប់ផ្តើមអាជីវកម្មថ្មីមួយ។ ជាធម្មតាផែនការអាជីវកម្ម គឺជាការដាក់បញ្ជូននៃផែនការតាមមុខងារនានា ដូចជាផែនការទីផ្សារ ឬហៅថាផែនការម៉ាឃីធីង ផែនការហេរញ្ញវត្ថុ ផែនការកម្មន្តសាល និងផែនការធនធានមនុស្ស ។ ហើយផែនការអាជីវកម្មក៏ផ្តោតទៅលើការសំរេចចិត្ត ទាំងសំរាប់រយៈពេលខ្លី និងសំរាប់រយៈពេលវែង។
២- ជួនកាលផែនការអាជីវកម្មសំដៅទៅកាន់ (game plan) or (road map) ដែលត្រូវឆ្លើយតបនឹងសំណួរបី។ តើសំណួរទាំងបីនោះមានអ្វីខ្លះ ?
«ច» សំណួរទាំងបីនោះមាន ៖
៣- តើហេតុអ្វីបានផែនការអាជីវកម្មមានសារៈសំខាន់ ?
«ច» បានផែនការអាជីវកម្មមានសារៈសំខាន់ព្រោះ ៖
«ច» ជាគោលការណ៍ ផែនការអាជីវកម្ម គប្បីត្រូវរៀបចំដោយសហគ្រិន ប៉ុន្តែសហគ្រិនអាចពិភាក្សាជាមួយប្រភពដទៃទៀតផងដែរ នៅក្នុងដំណើរការរៀបចំផែនការអាជីវកម្មរបស់គេ។
៥- តើអ្នកណាអាចធ្វើជាទីប្រឹក្សា (Consultants) សំរាប់សហគ្រិន ?
«ច» អ្នកដែលអាចធ្វើជាអ្នកពិគ្រោះយោបល់ដ៏សំខាន់នៅក្នុងការរៀបចំធ្វើផែនការមាន មេធាវី គណនេយ្យករ ទីប្រឹក្សាខាងម៉ាឃីតធីង និង វិស្វករ ។
៦- តើអ្នកណាជាអ្នកអាន ទំហំ និងតំលៃនៃផែនការអាជីវកម្ម ?
«ច» ផែនការអាជីវកម្មអាចត្រូវបានអានដោយនិយោជិក អ្នកវិនិយោគ ធនាគារិក ម្ចាស់មូលធន អ្នកផ្គត់ផ្គង់ អតិថិជន អ្នកផ្តល់យោបល់ និងទីប្រឹក្សា។
៧- ក្នុងដំណើរការរៀបចំផែនការអាជីវកម្ម សហគ្រិនគប្បីបិចារណាទៅលើទស្សនៈវិស័យណាខ្លះ ?
«ច» ក្នុងដំណើរការរៀបចំផែនការអាជីវកម្ម សហគ្រិនគប្បីបិចារណាទៅលើទស្សនៈវិស័យបីគឺ ៖
៨- ដើម្បីវាស់វែងការវិវត្តន៍របស់ផែនការ តើសហគ្រិនគប្បីត្រួតពិនិត្យមើលអ្វីខ្លះនៅដើមខែនីមួយៗ ? ហើយផ្នែកណាខ្លះដែលត្រូវត្រួតពិនិត្យ ?
«ច» នៅដើមខែនីមួយៗ សហគ្រិនគប្បីត្រួតពិនិត្យមើលរបាយការណ៍ចំណេញ និងខាង ការគ្រោងទុក នៃចារាចរសាច់ប្រាក់ ផលិតកម្ម គុណភាព ការលក់ ការប្រមូលគណនីជំពាក់ ។ ហើយផ្នែកដែលត្រូវត្រួតពិនិត្យរួមមាន ៖
៩- ហេតុអ្វីបានជាផែនការអាជីវកម្មខ្លះបរាជ័យ ?
«ច» បានជាផែនការអាជីវកម្មខ្លះបរាជ័យអាចបណ្តាលមកពីចំនុច ឬកត្តាមួយចំនួនដូចខាងក្រោម៖

- តើខ្ញុំនៅទីណាឥឡូវនេះ ? (Where am I now ? )
- តើខ្ញុំនឹងទៅណា? (Where am I going ? )
- តើខ្ញុំនឹងទៅដល់ទីនោះយ៉ាងដូចម្តេច? (How will I get there ? )
៣- តើហេតុអ្វីបានផែនការអាជីវកម្មមានសារៈសំខាន់ ?
«ច» បានផែនការអាជីវកម្មមានសារៈសំខាន់ព្រោះ ៖
- វាជាឧបករណ៍អភិវឌ្ឍន៍សំរាប់ស្ថានិកក្រុមហ៊ុន
- ជាការចាត់ថ្នាក់ចក្ខុវិស័យ និងបេសកម្ម
- ជាចំណុចណែនាំនៃការធ្វើផែនការ និងការវាយតំលៃ
- ជាឧបករណ៍សំរាប់ធានាប្រភពធនធានហិរញ្ញវត្ថុ
- ជាឧបករណ៍សំរាប់នាំឆ្ពោះទៅកាន់កំណើន
«ច» ជាគោលការណ៍ ផែនការអាជីវកម្ម គប្បីត្រូវរៀបចំដោយសហគ្រិន ប៉ុន្តែសហគ្រិនអាចពិភាក្សាជាមួយប្រភពដទៃទៀតផងដែរ នៅក្នុងដំណើរការរៀបចំផែនការអាជីវកម្មរបស់គេ។
៥- តើអ្នកណាអាចធ្វើជាទីប្រឹក្សា (Consultants) សំរាប់សហគ្រិន ?
«ច» អ្នកដែលអាចធ្វើជាអ្នកពិគ្រោះយោបល់ដ៏សំខាន់នៅក្នុងការរៀបចំធ្វើផែនការមាន មេធាវី គណនេយ្យករ ទីប្រឹក្សាខាងម៉ាឃីតធីង និង វិស្វករ ។
៦- តើអ្នកណាជាអ្នកអាន ទំហំ និងតំលៃនៃផែនការអាជីវកម្ម ?
«ច» ផែនការអាជីវកម្មអាចត្រូវបានអានដោយនិយោជិក អ្នកវិនិយោគ ធនាគារិក ម្ចាស់មូលធន អ្នកផ្គត់ផ្គង់ អតិថិជន អ្នកផ្តល់យោបល់ និងទីប្រឹក្សា។
៧- ក្នុងដំណើរការរៀបចំផែនការអាជីវកម្ម សហគ្រិនគប្បីបិចារណាទៅលើទស្សនៈវិស័យណាខ្លះ ?
«ច» ក្នុងដំណើរការរៀបចំផែនការអាជីវកម្ម សហគ្រិនគប្បីបិចារណាទៅលើទស្សនៈវិស័យបីគឺ ៖
- ទស្សនៈវិស័យនៃសហគ្រិន ដែលជាអ្នកយល់ដឹងប្រសើរជាងអ្នកផ្សេងទៀត អំពីការប្រឌិត និងបច្ចេកវិទ្យា ដែលទាក់ទិនក្នុងការផលិតអាជីវកម្មថ្មី ។
- ទស្សនៈវិស័យខាងម៉ាឃីតធីង ជាញឹកញយដែលយើងជួបសហគ្រិននឹងគិតតែពីផលិតផល ឬបច្ចេកវិទ្យាប៉ុណ្ណោះ ហើយមិនបានគិតថាតើនរណាខ្លះនឹងទិញផលិតផលទាំងនោះ។ សហគ្រិនទាំងឡាយត្រូវព្យាយាមចាត់ទុកអាជីវកម្មតាមរយៈក្រសែភ្នែករបស់អតិថិជន ។
- ទស្សនៈវិស័យនៃអ្នកវិនិយោគ សហគ្រិនទាំងឡាយត្រូវព្យាយាមមើលអាជីវកម្មរបស់ខ្លួន តាមរយៈក្រសែភ្នែករបស់វិនិយោគិន ព្រោះអ្នកទាំងនោះជាប្រភពទិញហ៊ុនរបស់ក្រុមហ៊ុន។
៨- ដើម្បីវាស់វែងការវិវត្តន៍របស់ផែនការ តើសហគ្រិនគប្បីត្រួតពិនិត្យមើលអ្វីខ្លះនៅដើមខែនីមួយៗ ? ហើយផ្នែកណាខ្លះដែលត្រូវត្រួតពិនិត្យ ?
«ច» នៅដើមខែនីមួយៗ សហគ្រិនគប្បីត្រួតពិនិត្យមើលរបាយការណ៍ចំណេញ និងខាង ការគ្រោងទុក នៃចារាចរសាច់ប្រាក់ ផលិតកម្ម គុណភាព ការលក់ ការប្រមូលគណនីជំពាក់ ។ ហើយផ្នែកដែលត្រូវត្រួតពិនិត្យរួមមាន ៖
- ការត្រួតពិនិត្យសន្និធិ
- ការត្រួតពិនិត្យផលិតកម្ម
- ការត្រួតពិនិត្យគុណភាព
- ការត្រួតពិនិត្យការលក់
- ប្រាក់ចំណាយនានា ។
៩- ហេតុអ្វីបានជាផែនការអាជីវកម្មខ្លះបរាជ័យ ?
«ច» បានជាផែនការអាជីវកម្មខ្លះបរាជ័យអាចបណ្តាលមកពីចំនុច ឬកត្តាមួយចំនួនដូចខាងក្រោម៖
- សហគ្រិនដាក់ចេញគោលដៅមិនសមស្រប
- គោលដៅមិនអាចវាស់វែងបាន
- សហគ្រិនមិនបានធ្វើការប្តេជ្ញាទាំងស្រុងចំពោះអាជីវកម្ម និងគ្រូសារ
- សហគ្រិនមិនមានបទពិសោធន៍ក្នុងការធ្វើផែនការអាជីវកម្ម
- សហគ្រិនមិនបានយលពីការគំរាមកំហែង និងចំនុចខ្សោយចំពោះអាជីវកម្ម
- មិនមានតំរូវការរបស់អតិថិជនមកលើផលិតផល ។
===============================================================
មេរៀនទី ៤ [ ផែនការផលិតកម្ម ]
សំនួរ និង ចំលើយ
១- តើផែនការផលិតកម្មជាអ្វី ?
«ច» ផែនការផលិតកម្មគឺជាការរៀបរាប់ពីដំណើការផលិតពេញលេញថាតើផលិតផលនឹងត្រូវផលិតដោយរបៀបណា និងត្រូវរៀបរាប់គ្រោងការណ៍របស់រោងចក្រ ម៉ាស៊ីន ឧបករណ៍ដែលត្រូវការដើម្បីអនុវត្តប្រតិបត្តិការផលិត វត្ថុធាតុដើម និងឈ្មោះអ្នកផ្គត់ផ្គង់ អាស័យដ្ឋាន និងលក្ខខ័ណ្ឌ ថ្លៃក្នុងការផលិត និងតំរូវការឧបករណ៍មូលធនដទៃទៀតនៅពេលខាងមុខ។ ប្រសិនបើការផលិតជាការបន្តម៉ៅការអោយអ្នកដ៏ទៃធ្វើនោះផែនការគួរតែរៀបរាប់ពីកិច្ចការរបស់អ្នកម៉ៅការ ដោយរាប់បញ្ចូលពីទីតាំង ហេតុផលសំរាប់ជ្រើសរើស ថ្លៃ និងកិច្ចសន្យាដទៃទៀតដែលបានបំពេញ។ ហើយការធ្វើផែនការអាជីវកម្មគឺមានសារៈសំខាន់ចំពោះវិនិយោគិនដែលមានសក្តានុពលនៅក្នុងការប៉ាន់ប្រមាណតំរូវការហិរញ្ញវត្ថុ។
២- ចូរនិយាយសង្ខេបពីសំណួរជាគន្លឹះនៅក្នុងផ្នែកផែនការផលិតកម្មរបស់ផែនការអាជីវកម្ម ?
«ច» ខាងក្រោមជាសេចក្តីសង្ខេបពីសំណួរជាគន្លឹះនៅក្នុងផ្នែកផែនការផលិតកម្មរបស់ផែនការអាជីវកម្ម ៖
- តើអ្នកត្រូវទទួលខុសត្រូវទាំងស្រុង ឬទទួលខុសត្រូវតែផ្នែកណាមួយនៃប្រតិបត្តិការផលិត ?
- ប្រសិនបើការផលិតមួយចំនួនជាការជួលបន្ត (ម៉ៅការ) តើអ្នកណាជាអ្នកម៉ៅការ ? (ផ្តល់ឈ្មោះ និងអាស័យដ្ឋាន) ។
- ហេតុអ្វីបានជាត្រូវជ្រើសរើសយកអ្នកម៉ៅការទាំងនោះ ?
- តើការផលិតម៉ៅការបន្តនេះមានតំលៃប៉ុន្មាន? (ភ្ជាប់កិច្ចសន្យាចំលងណាមួយ)
- តើដំណើរការផលិតកម្មនឹងគ្រោងនូវអ្វី ?
- តើឧបករណ៍អ្វីដែលនឹងត្រូវការជាបន្ទាន់សំរាប់ការផលិត ? (បង្ហាញពីដំណាក់កាលប្រសិនបើអាច)
- តើវត្ថុធាតុដើមអ្វីដែលនឹងត្រូវការដើម្បីផលិត?
- តើអ្នកណាជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមថ្មី ហើយតំលៃណាមួយដែលសមស្រប ?
- តើថ្លៃណាមួយដែលជាថ្លៃនៃផលិតផល ?
- តើអ្វីជាតំរូវការមូលធនឧបករណ៍នាពេលអនាគតរបស់សហគ្រាស ?
ប្រសិនបើប្រតិបត្តិការចែកចាយ និងសេវាកម្មៈ
- តើទំនិញនឹងត្រូវទិញពីអ្នកណា ?
- តើប្រព័ន្ធត្រួតពិនិត្យសន្និធិនឹងត្រូវប្រតិបត្តិយ៉ាងដូចម្តេច ?
- តើឃ្លាំងផ្ទុកទំនិញសហគ្រាសប្រភេទណាដែលគេត្រូវការ ហើយតើគេត្រូវផ្សព្វផ្សាយយ៉ាងដូចម្តេច ?
- តើទំនិញនឹងត្រូវហូរទៅកាន់អតិថិជនដោយរបៀបណា ?
- បន្ទាប់មក តើជំហ៊ានអ្វីទៀតដែលទាក់ទងទៅនឹងកិច្ចការជំនួញ ?
- តើអ្វីដែលជាតំរូវការមានប្រយោជន៍ ផ្នែកបច្ចេកវិទ្យា ចំពោះការផ្តល់សេវាកម្មដល់អតិថិជន ប្រកបដោយប្រសិទ្ធភាព ?
៣- តើផែនការប្រតិបត្តិជាអ្វី ?
«ច» ផែនការប្រតិបត្តិជាផ្នែកមួយនៃផែនការអាជីវកម្ម ដែលផ្នែកនេះប្រព្រឹត្តិទៅក្រោយពីដំណើរការនៃការផលិត (នៅពេលសហគ្រាសថ្មីពាក់ព័ន្ធការផលិត) និងរៀបរាប់ពីលំហូរនៃទំនិញ និងសេវាពីផលិតកម្មទៅអតិថិជន។ ចំពោះអ្នកមិនផលិត ដូចជាអ្នកលក់រាយ រឺអ្នកផ្តល់សេវា ក៏អាចត្រូវការផ្នែកនេះដែរ នៅក្នុងផែនការអាជីវកម្ម ដើម្បីពន្យល់ជំហានជាបន្តបន្ទាប់ទៅតាមពេលវេលា នៅក្នុងការបំពេញកិច្ចការអាជីវកម្ម ។ ឧទាហរណ៍ ៖ ប្រតិបត្តិការលក់សំលៀកបំពាក់កីឡារាយតាម Internet មួយនឹងត្រូវការពណ៌នាថាតើ ផលិតផលដែលត្រូវវេរអោយគេនោះនឹងត្រូវទិញដោយរបៀបណា នៅទីណា ហើយពួកគេ នឹងចាត់ចែងទុកដាក់ដោយរបៀបណា និងតើបញ្ជីសារពើភ័ណ្ឌនឹងគ្រប់យ៉ាងដូចម្តេច តើផលិតផលទាំងនោះនឹងត្រូវដឹកជញ្ចូនដោយរបៀបណា ហើយសំខាន់បំផុត តើអតិថិជននឹងបំពេញកិច្ចការយ៉ាងដូចម្តេច ។
៤- តើអ្វីទៅជាដំណើរការផលិតកម្ម ?
«ច» ដំណើរការផលិតកម្មគឺជាដំណើរការប្រែធាតុមួយជំហានម្តងៗ ដោយឆ្លងកាត់ដំណើរការខុសៗគ្នា ទៅដល់ផលិតផលសំរេច (ដូចជាការកាត់ ការលាយ ការតំឡើង ការបង្ហើយ និងការវេចខ្ចប់ ជាដើម) ។
No comments:
Post a Comment