សំនួរ និង ចំលើយ
១- ហេតុអ្វីបានកើតនូវជំនួញអន្តរជាតិ ?
«ច» មានកត្តាមួយចំនួនដូចខាងក្រោមដែលនាំអោយមានការកើតនូវជំនួញអន្តរជាតិ ៖
- ស្វែងរកប្រាក់ចំនេញ
- បំពេញតំរូវការ
- ភាពតូចចង្អៀតនៃទីផ្សារក្នុងស្រុក ។
«ច» ការធ្វើជំនួញអន្តរជាតិមានផលប៉ះពាល់ដូចជា បាត់បង់ផលិតផល ឬផលប្រយោជន៍ក្នុងស្រុក។
៣- ចូរអោយនិយមន័យនៃឧត្តមភាពដាច់ខាត (Absolute Advantages) ?
«ច» ឧត្តមភាពដាច់ខាតគឺជាជាលទ្ធភាពរបស់ប្រទេសមួយដែលអាចផលិតនូវទំនិញបានច្រើនជាងគេ បើធៀបជាមួយប្រទេសដ៏ទៃ ។
៤- ចូរអោយនិយមន័យនៃឧត្តមភាពប្រៀបធៀប (Comparative Advantages) ?
«ច» ឧត្តមភាពប្រៀបធៀបគឺជាលទ្ធភាពរបស់ប្រទេសមួយដែលអាចផលិតនូវទំនិញ ហើយលក់បានថ្លៃជាងប្រទេសដទៃ (ថ្លៃធៀប) ។
៥- ចូរអោយនិយមន័យនៃតំលៃឱកាស (Opportunity Cost) ?
«ច» តំលៃឱកាសគឺជាកត្តាកំនត់រួមដែលអាចអោយប្រទេសពីរធ្វើការប្រៀបធៀបនូវផលិតភាពរវាងគ្នា និងគ្នា ដើម្បីជំនួសមកវិញនូវឱកាសនៃតម្លៃ ។
៦- ការពង្រីកនៃសហគ្រាសមួយផ្តល់នូវលទ្ធភាពអ្វីខ្លះ ?
«ច» ការពង្រីកនៃសហគ្រាសមួយផ្តល់នូវលទ្ធភាពដល់ការធ្វើវិបុលកម្មដោយបង្កើតជាក្រុមពលកម្ម ដែលមានជំនាញដែលតាមរយៈក្រុមពលកម្មនេះអាចអោយក្រុមហ៊ុនឯកជនទាញយក ផលប្រយោជន៍បាន។ ហើយការធ្វើវិបុលកម្មនេះជាទូទៅ រោងចក្រតែងតែនាំមកនូវការបង្ករបង្កើត និងការអភិវឌ្ឍន៍នូវ ហេត្ថារចនាសម្ព័ន្ធសំខាន់ៗ ។
=====================================================
មេរៀនទី ២ [ សមាសភាពទំនិញប្រើប្រាស់នៃពាណិជ្ជកម្ម ]
សំនួរ និង ចំលើយ
១- អ្វីទៅជា labor intensive ?
«ច» labor intensive គឺសំដៅទៅលើលទ្ធភាពនៃប្រទេសមួយដែលអាចផ្តល់នូវកំលាំងពលកម្មដែល អត់ធន់នឹងការងារហើយមានតំលៃថោក ។
២- អ្វីទៅជា Capital Intensive ?
«ច» Capital Intensive គឺសំដៅចំពោះលទ្ធភាពនៃប្រទេសដែលមានធនធានអាចធ្វើការទូទាត់សងចំពោះកំលាំងពលកម្មដែលមានតំលៃថ្លៃ ។
៣- អ្វីទៅជាជំនាញរបស់មនុស្ស Human Skills ?
«ច» ជនាញរបស់មនុស្ស គឺនិយាយពីកំលាំងពលកម្មដែលមានវិជ្ជាជីវ ។
៤- អ្វីទៅជាវដ្តនៃផលិតផល Product Cycle ?
«ច» វដ្តនៃផលិតផល គឺនិយាយពីផលិតផលដែលចាប់ផ្តើមផលិត រហូតដល់មានការទទួលស្គាល់ជាផលិតផលគំរូ ។
៥- តើការប្រកួតប្រជែងតាមបែប Monopoly មានផល់ប្រយោជន៍អ្វីខ្លះសរាប់អ្នកប្រើប្រាស់ ?
«ច» ការប្រកួតប្រជែងតាមបែប Monopoly មានផល់ប្រយោជន៍២សំរាប់អ្នកប្រើប្រាស់ ៖
- វាបង្កើតអោយមានក្រុមហ៊ុនធំៗជាច្រើនដែលផលិតផលិតផលច្រើនមុខផ្សេងៗគ្នា ។
- ដោយសារក្រុមហ៊ុននីមួយៗអាចផលិតទំនិញក្នុងបរិមាណច្រើន ហើយថ្លៃដើមទាបសមរម នាំអោយទំនិញទាំងនោះលក់ក្នុងតំលៃថោក ។
៦- តើអ្វីជាពាណិជ្ជកម្មអន្តរជាតិឧស្សាហកម្ម ?
«ច» ពាណិជ្ជកម្មអន្តរជាតិឧស្សាហកម្ម គឺជាការដោះដូរទំនិញដែលមានលក្ខណៈខុសគ្នារវាងប្រទេសមួយ ទៅប្រទេសមួយផ្សេងទៀត ។ ហើយពាណិជ្ជកម្មប្រភេទនេះភាគច្រើនត្រូវបានធ្វើឡើងរវាងប្រជាជាតិដែលមានកត្តាអនុគ្រោះពី ធម្មជាតិ ។
៧- តើអ្វីជាពាណិជ្ជកម្មផ្ទៃក្នុងឧស្សាហកម្ម ?
«ច» ពាណិជ្ជកម្មផ្ទៃក្នុងឧស្សាហកម្ម គឺសំដៅដល់ការធ្វើពាណិជ្ជកម្មតាមមធ្យោបាយ២យ៉ាងលើ ទំនិញមួយស្រដៀងគ្នា។ ហើយគេសង្កេតឃើញថាពាណិជ្ជកម្មអន្តរជាតិប្រភេទនេះ មានចំណែកធំធេង ដែលភាគច្រើនត្រូវបានធ្វើឡើងរវាងប្រទេសឧស្សាហកម្មនានា ដែលកត្តាអំណោយផលដែលខ្លួនមានការកើនឡើងដូចគ្នា ។
៨- តើ Oligopoly Competition គឺជាអ្វី ?
«ច» Oligopoly Competition គឺជាការប្រកួតប្រជែងដែលក្រុមហ៊ុនធំប្រើប្រាស់ដើមទុនធំ និងមាននិន្នាការផ្សំគំនិតគ្នា ។
៩- ដូចម្តេចដែលហៅថា Sector Specific Sector ?
«ច» Sector Specific Sector គឺជាលទ្ធផលដែលទទួលបានដោយការផលិត ឬក៏ដាំដុះដោយផ្អែកទៅ លើលក្ខណៈពិសេសស្ថានភាពនៅក្នុងតំបន់មួយ ហើយធ្វើអោយតំលៃផលិតផលនោះមាន លក្ខណៈខុសគ្នា ។
========================================================
មេរៀនទី ៣ [ របាំងមិនមែនពន្ធគយចំពោះពាណិជ្ជកម្ម ]
សំនួរ និង ចំលើយ
១៥- តើQuotas ជាអ្វី ?
«ច» Quotas ជាការដាក់បត់បញ្ជារបស់រដ្ឋាភិបាលក្នុងការកំណត់ការនាំចេញ និងការនាំចូល ។
១- តើ Quotas មានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
«ច» Quotas មាន៣ប្រភេទគឺ ៖
- មិនបង់ពន្ធ មិនកំណត់បរិមាណ (Free tax, free amount)
- មិនបង់ពន្ធ តែកំណត់បរិមាណ (Free tax, but amount is limited)
- បង់ពន្ធ និងកំណត់បរិមាណ (Pay tax, and amount is limited)
២- តើបរិមាណកំណត់ការនាំចូលមានលក្ខណៈរួមយ៉ាងដូចម្តេចខ្លះ ?
«ច» បរិមាណកំណត់ការនាំចូលមានលក្ខណៈរួមដូចខាងក្រោម ៖
- ការពារទំនិញក្នុងស្រុក
- យកចំនេញពីការនាំចូល
«ច» ឥទ្ធិពលខាងសេដ្ឋកិច្ចរបស់ Quota មាន ៖
- ធ្វើអោយថ្លៃកើនឡើង
- តាំខ្លួនវាដួចជាពន្ធនាំចូលដែរ ។
៤- ចូរអោយនិយមន័យនៃ Binding ?
«ច» Binding គឺជាការបែងចែកដែលមានការត្រួតដែលមានរយៈពេលខ្លី នូវអ្វីដែលត្រូវបាន គេនាំចូលតាមរយៈលក្ខខ័ណ្ឌទីផ្សារសេរី ។
៥- ដូចម្តេចដែលហៅថាការកំរិតនាំចូលដោយស្ម័គ្រចិត្ត (VERs)
«ច» ការកំរិតនាំចូលដោយស្ម័គ្រចិត្ត គឺជាកិច្ចព្រមព្រៀងទ្វេរភាគី រវាងរដ្ឋាភិបាលពីរដែល តាមរយៈនោះ ប្រទេសនាំចេញកំណត់នូវការនាំចេញរបស់ខ្លួន នូវផលិតផលជាក់លាក់មួយ (ឬផលិតផលច្រើន ) ទៅប្រទេសដែលអោយនាំចូល ។
៦- តើ Buffer Stocks ជាអ្វី ?
«ច» Buffer Stocks គឺសំដៅចំពោះការកំណត់នូវតំលៃជាអតិបរមា និងអប្បរមាចំពោះរបស់ ប្រើប្រាស់ដើម្បីថែរក្សារាងៗខ្លួនដោយការលក់ ឬការទិញចេញពីស្តុកបណ្តាលដែលជាបញ្ហា ក្នុងការប្រើប្រាស់ ។ ក្នុងករណីនេះទីសដៅនេះគឺដើម្បីអោយតំលៃស្ថិតនៅក្នុងវិសាលភាព ដែលបានកំនត់ទុកជាមុន ។
៧- តើក្រុមហ៊ុនអន្តរជាតិ Carter ជាអ្វី ?
«ច» គឺជាក្រុមហ៊ុនអន្តរជាតិដែលបន្តនូវឥរិយាបថផ្តាច់មុខក្នុងស្រុកចូលទៅក្នុងទីផ្សារអន្តរជាតិ នៅពេលក្រុមហ៊ុនអាជីវកម្មដូចគ្នាបានបោះទីតាំងនៅក្នុងប្រទេសផ្សេងៗគ្នា ឬក្រុមមួយនៃរដ្ឋាភិ បាលដែលបានយល់ព្រមកំនត់នូវការប្រកួតប្រជែង និងធ្វើនិយតកម្មក្នុងទីផ្សារ និងការដាក់កំរិត ទៅលើពាណិជ្ជកម្មនៅក្នុងមធ្យោបាយមួយចំនួន ។
៨- ចូរអោយនិយមន័យនៃពាក្យ និយតកម្ម ?
«ច» ជាការកែតម្រូវ ឬការតម្រូវ ។
៩- OPEC ជាអ្វី ?
«ច» OPEC ជាក្រុមហ៊ុនអន្តរជាតិដែលសំដៅចំពោះក្រុមប្រទេសដែលធ្វើការផលិតប្រេងឆៅហើយ នាំចេញទៅទីផ្សារអន្តរជាតិ អង្គការនេះបានទទួលជោគជ័យក្នុងការកំណត់ថ្លៃប្រេង និងចំនួនផលិត ដោយសមាជិកនៃ OPEC ។
១០- រដ្ឋាភិបាលបច្ចេកទេស និងបទបញ្ញត្តិផ្សេងៗជាអ្វី ?
«ច» គឺជាបទបញ្ញត្តិបច្ចេកវិទ្យាមិនក្លែងក្លាយដែលកើតឡើងដោយឡែកពីគ្នា តទល់ទៅនឹងការនាំ ចូល ឬជាបទបញ្ញត្តិដែលបានបង្កើតគម្រោងដំបូងដោយមានការហាមមិនអោយនាំចូល ។
១១- Local content requirement (Law) ជាអ្វី ?
«ច» ជាបទបញ្ញត្តិមួយដែលត្រូវបានគេដឹងថា ជាសេចក្តីត្រូវការបរិមាណតាមតំបន់ដែលបញ្ជាក់ថា ផ្នែកអប្បរមារមួយនៃផលិតផលសំរេចដែលត្រូវបានគេផលិតនៅក្នុងស្រុក។
១២- តើការលៃលកពន្ធតាមព្រំដែន (Border Tax Adjusments) ជាអ្វី ?
«ច» ជាបទបញ្ញត្តិនៃការបន្ថយពន្ធដោយប្រយោលសំរាប់អ្នកនាំចេញ ឬក៏ការបន្ថយតំលៃនាំចេញ ។ ពន្ធប្រយោលគឺជាការហូតពន្ធតែលើផលិតផលនៅដំណាក់កាលវិវឌ្ឍន៍ខ្លះៗនៃការផលិតរបស់ផលិត ផល ។
១៣- Dumping ជាអ្វី ?
«ច» ជាការលក់បង្ខូចថ្លៃនៅក្រៅប្រទេស កើតឡើងនៅពេលរបស់ប្រើប្រាស់ត្រូវបានគេលក់ទៅ អោយអ្នកទិញបរទេសនូវតំលៃទាបជាងតំលៃដែលបានដាក់សំរាប់ផលិតផលដូចគ្នានៅលើទីផ្សារ ក្នុងស្រុក។
១៤- Dumping មានប៉ុន្មានប្រភេទ ? អ្វីខ្លះ ? ចូរពន្យល់ពីប្រភេទនីមួយៗ ?
«ច» មាន៣ប្រភេទដូចខាងក្រោម ៖
- Sporadic dumping ៖ ជាការចំណាយចោលទៅទីផ្សារក្រៅពីប្រទេសចំពោះផលិតផលដែលជិត លើសថ្ងៃកំណត់ ឬក៏ស្តុកលើសនៅក្នុងឱកាសមួយដូចគ្នាទៅនឹងការលក់ក្នុងស្រុក ហើយនិង ប្រសិទ្ធភាពវាស្តួចស្តើងណាស់ ។
- Predatory dumping ៖ ជាការលក់បែបជញ្ជក់ឈាម ដោយដាក់ថ្លៃអោយទាបដើម្បីអោយក្រុម ហ៊ុនគូរប្រកួតប្រជែងតូចៗដួល ។ ហើយក្រោយពីគូរប្រកួតប្រជែងដួល គេនឹងដំឡើងថ្លៃ ព្រោះនៅលើទីផ្សារមានតែខ្លួនគេមួយ ។
- Persistent dumping ៖ ជាការចាប់ផ្តើមដាក់លក់ដំបូងដោយដាក់តំលៃខ្ពស់ ព្រោះនៅលើទីផ្សារ មានតែខ្លួនគេមួយ។
តើadminមានឯកសារមេរៀនទេ? បើមានអាចចែករំលែកបានអត់? អរគុណ!!
ReplyDelete