Money and Banking

មេរៀនទី ១                  [ សញ្ញាណរូបិយវត្ថុ ]


សំនួរ និង ចំលើយ


១- តើប្រទេសណាដែលប្រើប្រាស់លុយលោហៈធាតុមុនគេបង្អស់ ? នៅសត្សទីប៉ុន្មាន ?
«ច» ប្រទេសក្រិច ។ នៅសតវត្សទី ១៧ នាទីក្រុងលីដី ។

២- តើរូបិយវត្ថុខ្មែរត្រូវបានប្រើពីសម័យណាមក ?
«ច» តាំងពីសម័យនគរភ្នំសតវត្សទី១ នៃគ្រឹះសករាជ ។

៣- តើអ្វីដែលគេយកមកធ្វើជារូបិយវត្ថុសំរាប់ប្រើប្រាស់នៅសម័យនគរភ្នំ ?
«ច» គឺជាគហបណៈមាស-ប្រាក់ ។

៤- តើនគរខ្មែរមានពាណិជ្ជកម្មជាមួយចក្រភពរ៉ូមាំងនៅសតវត្សទីប៉ុន្មាន ?
«ច» អំឡុងសតវត្សទី ៩ - ១០ ។

៥- តើនៅក្នុងសតវត្សទី១នៃគ្រឹះសករាជ រហូតសម័យអង្គរ រូបិយវត្ថុរបស់ព្រះរាជាណាចក្រខ្មែរ មានទ្រង់ទ្រាយយ៉ាងដូចម្តេចខ្លះ ?
«ច» មានរាងជាស្នូកជ្រូក រាងចតុកោនស្មើ រហូតដល់រាងដូចមាស-ប្រាក់ សន្លឹកនាពេលបច្ចុប្បន្ននេះ ។

៦- ចូរអោយនិយមន័យនៃ រូបិយវត្ថុ ?
«ច» គឺជាអ្វីដែលគេទទួលស្គាល់ជាទូទៅ និងត្រូវបាគេប្រើប្រាស់ដោយផ្ទាល់នៅក្នុងការទិញទំនិញ សេវានានា ឬអាហៅម្យ៉ាងទៀតថា ជាមធ្យោបាយនៃការចាយវាយទូទាត់បំណុល ដែលត្រូវបានគេ ទទួលស្គាល់ជាសកល និងមាននៅក្នុងដៃអ្នកសេដ្ឋកិច្ចទៀត ។

៧- តើរូបិយវត្ថុមានតួនាទីអ្វីខ្លះ ?
«ច» - សំរាប់បែងចែកពលកម្ម និងជំនាញផលិតកម្មនៅក្នុងសង្គមអរិយធម៌
        - សំរាប់ចូលរួមបង្កើតទ្រព្យក្នុងសង្គមតាមរយៈជំនួញ និងពាណិជ្ជកម្ម ឬតាមរយៈការប្រាក់ ។


៨- តើរូបិយវត្ថុមានមុខងារសំខាន់ៗប៉ុន្មាន ? អ្វីខ្លះ ?
«ច» មានមុខងារសំខាន់ៗ ៤ដូចខាងក្រោម ៖
  1. មធ្យោបាយដោះដូរ រឺគ្រឿងដំណូរ ៖ គឺការធ្វើពាណិជ្ជកម្មទំនិញ និងសេវា ជាមួយទំនិញ នឹង សេវាផ្សេងទៀតដោយគ្មានការប្រើលុយ ឬរួមមានការដោះដូរទូទាត់រវាងទំនិញ ឬសេវាមួយ ជាមួយទំនិញ និងសេវាផ្សេងទៀត ដោយ មិនប្រើការដោះដូរជាមួយរូបិយវត្ថុ គឺជាការទទួល ស្គាល់ជាទូទៅរវាងអ្នកលក់ និងអ្នកទិញក្នុងការដោះដូរទំនិញ និងសេវាកម្មទៅវិញទៅមក ។
  2. ឯកតាគណនី ៖ គឺជាការវាស់វែងស្ថានភាពថ្លៃនាពេលដែលអ្នកប្រើប្រាស់ ឬ អតិថិជនបាន គិតគូរអំពីតំលៃសមស្របនៃទំនិញ និងសេវាកម្មដែលគេចង់បាន។
  3. ការរក្សា ឬបន្ទុកតំលៃ ៖ សំដៅទៅលើផលិតផល ឬទំនិញទាំងឡាយ ឬវត្ថុតាងនានាដែល អាចយកទៅប្រើប្រាស់ជាថ្នូរក្នុងការដោះដូរទំនិញ និងសេវាកម្មក្រោយពីការកាន់កាប់ទុក មួយរយៈ ។
  4. ស្តង់ដាសម្រាប់ការទូទាត់ពេលខាងមុខ ៖ ប្រសិនបើរាស្ត្រយល់ព្រមលើកិច្ចសន្យាកំចី គេនឹង សងនាពេលអនាគតជាចំនួនទឹកលុយតាមកិច្ចព្រមព្រៀង។ ការសន្មត់នូវរូបបិយវត្ថុដែល អនុញ្ញាតិអោយគេប្រើប្រាស់មួយរយៈ និង មធ្យោបាយដែលគេវាយតំលៃទទួលបានមកពី កំចីនាពេលអនាគតតាមរយៈការយល់ព្រមលើកិច្ចសន្យា គេហៅបទដ្ឋានពន្យាចំណាយ ។

៩- ហេតុអ្វីទំរង់រូបិយវត្ថុ មានការប្រែប្រួល ?
«ច» ដោយសាតាមការយលដឹងរបស់មនុស្សជាតិ បទពិសោធន៍ដែលធ្លាប់ឆ្លងកាត់ពីផលវិបាកនៃ ការប្រើប្រាស់ និងភាពងាយស្រួលនានាដែលទាមទារអោយធនាគារបង្កើតឡើង ។

១០- តើទំរង់រូបិយវត្ថុមានប៉ុន្មាន ? អ្វីខ្លះ ? ចូលពន្យល ។
«ច» ទម្រង់រូបិយវត្ថុមាន៤ដូចខាងក្រោម ៖
  1. ផលិតផលរូបិយវត្ថុ ៖ គឺជារូបលក្ខណៈផលិតផលដែលមានតំលៃពិតប្រាកដ ហើយគេក៏អាច ប្រើប្រាស់ វាជាមធ្យោបាយសំរាប់ការដោះដូរ ហើយទំរង់រូបីយវត្ថុនេះគឺជាទូទៅធ្វើអំពី លោហៈ  គហបណៈមាស-ប្រាក់ ឬចំរុះលោហៈផលិតផលផ្សេងៗ ឬ កាសអេស្បាញ ។
  2. រូបិយវត្ថុក្រដាស ៖ គឺជាក្រដាស់ដែលអាចបញ្ជាក់ពីលទ្ធភាពនៃការដោះដូរតាមរយៈការចេញ ចេញអោយចរាចរដោយហាងសម្បត្តិ។
  3. ក្រិត្យរូបបិយវត្ថុ ៖ គឺជាក្រដាស់ និងលុសកាសដែលត្រូវបានគេស្គាល់ថាជារូបិយវត្ថុនាពេល បច្ចប្បន្ន យើងសង្កេតឃើញថាការទទួលស្គាល់របស់អតិថិជន និងភាពជឿទុកចិត្តពិតជាមាន សារៈសំខាន់ណាស់សំរាប់ក្រិត្យរូបិយវត្ថុ ព្រោះថាធម្មតា ក្រដាស់ និងលោហៈគ្មានតំលៃទេ ហើយវាក្លាយជារូបិយវត្ថុដោយសារការធានារបស់ធនាគារជាតិ ។
  4. បញ្ញើរូបិយវត្ថុ ៖ គឺជាប្រាក់ដែលបានដាក់ចូលទៅក្នុងគណនីអេឡិចត្រូនិចក្នុងធនាគារ និង ស្ថាប័នហិរញ្ញវត្ថុ វាគឺជារូបិយប័ណ្ណនាពេលបច្ចុប្បន្ន ដូចជា មូលប្បទានប័ត្រ ប័ណ្ណឥណទាន។
១១- ហេតុអ្វីបានទេសាភិបាលអូស្ត្រាលី Maquarie សំរេចចិត្តបំបែកកាសលោហៈជាបំនែកតូចៗ ?
«ច» មូលហេតុនៃការបំបែកនេះដោយសារមូលហេតុពីរយ៉ាងគឺ ៖
  1. តំរូវការបរិមាណរូបិយវត្ថុសំរាប់ចរាចរកើនឡើង ដោយកំនើនប្រជាជន និងកំនើនជនអន្តោ ប្រវេសន៍ ។
  2. ទងន់លោហៈនោះវាធ្ងន់ពេក និងពិបាកចាយវាយ ។​ 

១២- ការប្រើប្រាស់ផលិតផលរូបិយវត្ថុមានផលអ្វីខ្លះ ?
«ច» មានផលវិបាក២យ៉ាងដូចខាងក្រោម ៖
  1. ការទាស់ទែងគ្នាដោយសារមានបំណងឆបោកពីតំលៃទឹកប្រាក់
  2. ការបាត់បង់ឱកាស ។

១៣- ចូរអោយនិយមន័យនៃ រូបិយវត្ថុសរុប ?
«ច» គឺជាការប្រមូលផ្តុំទ្រព្យសម្បត្តិហិរញ្ញវត្ថុដោយយោងទៅលើកំរិតសាច់ប្រាក់ទំនេរទាំងអស់ ដែលគេប្រើសំរាប់ការវាស់វែងរូបិយវត្ថុ ។

១៤- តើមូលដ្ឋានរូបិយវត្ថុនាពេលបច្ចុប្បន្នមានប៉ុន្មាន ? អ្វីខ្លះ ?
«ច» មាន៣ គឺ M1, M2 & M3 ។

១៥- តើរូបិយវត្ថុប្រភេទ M1 មានអ្វីខ្លះ ?
«ច» រួមមាន ប្រាក់កាស ក្រដាសប្រាក់នៅក្រៅធនាគារ មូលប្បទានប័ត្ររបស់អ្នកទេសចរណ៍ ព្រម ទាំងប្រាក់បញ្ញើចរន្ត នៅក្នុងធនាគារ និងស្ថាប័នបញ្ញើផ្សេងៗទៀត ។

១៦- មូលប្បទានប័ត្ររបស់អ្នកទេសចរណ៍ ជាអ្វី ?
«ច» ជាប្រភពមូលប្បទានប័ត្រត្រូវបាទូទាត់ដោយអ្នកទិញនៅពេលណាគេចង់បង្វិលជាសាច់ប្រាក់។

១៧- ប្រាក់បញ្ញើចរន្តជាអ្វី ?
«ច» គឺសំដៅដល់គណនីចរន្តប្រើប្រាស់មូលប្បទានប័ត្រ នៅក្នុងធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ផ្សេងៗទៀតដែលអ្នកបញ្ញើអាចសរសេរមូលប្បទានប័ត្របាន។

១៨- តើគណនីចរន្តបែងចែកជាប៉ុន្មានប្រភេទ​ ? អ្វីខ្លះ ?
«ច» បែងចែកជា៣ដូចខាងក្រោម ៖
  1. គណនីដកប្រាក់តាមតម្រូវការដោយគ្មានផ្តល់ការប្រាក់ ឬហៅថាប្រាក់បញ្ញើតាមតម្រូវការ
  2. គណនីដកប្រាក់តាមការព្រមព្រៀងដោយផ្តល់ការប្រាក់
  3. គណនីដែលប្រើប្រាស់នូវប្រព័ន្ធស្វ័យប្រវត្តិ ដែលផ្តល់លទ្ធភាពក្នុងការផ្ទេរប្រាក់ពីគណនី សន្សំមួយមានការប្រាក់បញ្ចូលក្នុងគណនីដកប្រាក់មួយតាមតម្រូវការគ្មានការប្រាក់ដោយ ស្វ័យប្រវត្តិ ។

១៩-  តើរូបិយវត្ថុប្រភេទ M2 មានអ្វីខ្លះ ?
«ច» រួមមាន M1 ព្រមទាំងទ្រព្យផ្សេងទៀតដែលជាការដាក់ជំនួសដោយរូបិយវត្ថុសំរាប់ប្រតិបត្តិការទូទាត់ដូចជា ប្រាក់បញ្ញើសន្សំ  ប្រាក់បញ្ញើគណនីទីផ្សាររូបិយវត្ថុ  ប្រាក់បញ្ញើមានការកំណត់បរិមាណតិច  និងកិច្ចព្រមព្រៀងទិញត្រលប់ត្រឹមមួយថ្ងៃនៅធនាគារ។

 ២០- តើប្រាក់បញ្ញើសន្សំ  (Saving deposits) ជាអ្វី ?
«ច» ជាគណនី Pass/Saving Book ដែលភាគច្រើនឥតចាំបាច់មានទឹកប្រាក់អប្បបរមាទេ ប៉ុន្តែអត្រា ការប្រាក់មានកំរិតមួយទាប ។


២១- តើប្រាក់បញ្ញើគណនីទីផ្សាររូបិយវត្ថុ (Money Market Deposit Account: MMDA) ជាអ្វី ?
«ច» ជាគណនីមានអត្រាការប្រាក់អណ្តែត (floating interest rate) គ្មានកំណត់កាលវសាន តំរូវអោយ មានទឹកប្រាក់អប្បបរមាច្រើន ហើយពុំអនុញ្ញាតអោយដក ឬផ្ទេរប្រាក់ចេញពីគណនីបានច្រើនដងទេ ក្នុងមួយខែ ។ បើទឹកប្រាក់អប្បបរមាធ្លាក់ចុះ ឧទាហរណ៍ក្រោមកំរិត 1,000$ នោះធនាគារ នឹងគិតថ្លៃ សេវាកម្ម ។


២២- តើប្រាក់បញ្ញើមានកាលកំណត់បរិមាណតិច (Small-denomination Time deposits) ជាអ្វី ?
«ច» ជាវិញ្ញាបនបត្រប្រាក់បញ្ញើដែលតំរូអោយមានទឹកប្រាក់អប្បបរមាពី ១០០០ ដល់ ៥០០០ ដុល្លារ និងអាចមានកាលកំណត់ពី ៣០ថ្ងៃ រហូតដល់ ១០ឆ្នាំ រឺយូជាងនេះ ។

២៣- តើកិច្ចព្រមព្រៀងទិញត្រឹមមួយថ្ងៃនៅធនាគារ (Overnight repurchase agreement at Bank) ជាអ្វី ?
«ច» គឺសំដៅទៅលើធនាគារពាណិជ្ជលក់ធនប័ណ្ណទៅអោយអតិថិជន កើតឡើងដោយការឯកភាព យល់ព្រមទិញក្រដាស់មានតំលៃពីគ្រឹះធនាគារត្រលប់មកវិញ ហើយលក់អោយវិញនៅថ្ងៃបន្ទាប់ តាមថ្លៃខ្ពស់ជាងមុនដោយបូកទាំងការប្រាក់ដែលបាននិយាយគ្នាផង ។


២៤- តើរូបិយវត្ថុប្រភេទ M3 មានអ្វីខ្លះ ?
«ច» រួមមាន M2 និងទ្រព្យមួយចំនួនដូចជា ប្រាក់បញ្ញើមានការកំណត់បរិមាណច្រើន និងការព្រម ព្រៀងទិញត្រលប់ច្រើនជាង១ថ្ងៃនៅធនាគារ ។


២៥- តើវដ្តសេដ្ឋកិច្ចជាអ្វី ?
«ច» ជាការវាស់វែងភាពមិនទៀងទាត់នៃសេដ្ឋកិច្ច ។

២៦- ចូនិយាយពីទំនាក់ទំនងរវាង រូបិយវត្ថុ និងវដ្ដសេដ្ឋកិច្ច ?
«ច» យើងសង្កេតឃើញថា នៅពេលសេដ្ឋកិច្ចស្រុតចុះ ភាពអត់ការងារកើនឡើង ផលិតផលសរុប ធ្លាក់ចុះ ការផ្គត់ផ្គង់រយៈពេលខ្លីស្រុតចុះ  និងអាជីវកម្មជួបប្រទះនូវផលវិបាកជាច្រើន។ ហេតុនេះ រាស្ត្រទាំងអស់ទទួលរងនូវសំពាធនេះ ហើយមានតែនយោបាយរូបិយវត្ថុមួយប៉ុណ្ណោះ ដែលដើរតួ នាទីជាស្នូល ក្នុងដំណោះស្រាយនេះ។ ការបញ្ចេញរូបិយវត្ថុតំកល់ទុកពីធនាគារដល់ទីផ្សាររូបិយ វត្ថុតាមរយៈការបញ្ចុះ អត្រាការប្រាក់បានជំរុញអោយសេដ្ឋកិច្ចងើបឡើងជាថ្មី។ យោងតាមរបាយ ការណ៍ធនាគារកណ្តាល សហរដ្ឋអាមេរិក និងមូលនិធិរូបិយវត្ថុអន្តរជាតិបានបញ្ជាក់ថា ដោយសារ ដំណើរធ្លាក់ចុះនៃការកាន់កាប់រូបិយវត្ថុ របស់រាស្ត្រម្នាក់ៗ (កំនើនប្រជាជន និង ការស្រុតចុះនៃជីវ ភាព) និងរបស់ធនាគារ (ហិរញ្ញប្បទាន ដល់រដ្ឋាភិបាល) នាសតវត្សទី ២១ នេះបានធ្វើអោយវដ្ត​ សេដ្តកិច្ចឈានដល់ចលនាស្រុតចុះជាបន្តបន្ទាប់ ។ កត្តាទាំងនេះ ជាការបញ្ជាក់នូវភាពទន់ខ្សោយ បន្តិចម្តងៗនៃប្រទេសអភិវឌ្ឍន៍នាសម័យកាលនេះ។


=====================================================



មេរៀនទី ២                  [ ទីផ្សារ និងឧបករណ៍ហិរញ្ញវត្ថុ ]


សំនួរ និង ចំលើយ


 ១- តើគេចែកទីផ្សារហិរញ្ញវត្ថុជាប៉ុន្មាន ? អ្វីខ្លះ ?
«ច» ចែកជា ២ គឺ ទីផ្សារដំបូង និងទីផ្សារបន្ទាប់ ។

២- ទីផ្សារដំបូង (Primary Markets) ជាអ្វី ?
«ច» សំដៅទៅលើទីផ្សារទាំងឡាយណាដែលបង្កើតមធ្យោបាយ ហិរញ្ញវត្ថុ ឬប័ណ្ណធានាទើបនឹង​បោះចេញថ្មីត្រូវបានគេទិញរឺលក់។

៣- ទីផ្សារបន្ទាប់ (Secondary Markets) ជាអ្វី ?
«ច» ជាទីផ្សារហិរញ្ញវត្ថុដែលបង្កើតមធ្យោបាយហិរញ្ញវត្ថុសំរាប់ ធ្វើពាណិជ្ជកម្ម។

៤- ធនាគារវិនិយោគជាអ្វី ?
«ច» ជាស្ថាប័នហិរញ្ញវត្ថុដែលមានជំនាញទីផ្សារ និងធានាទិញម៉ៅរឺជួយលក់ភាគហ៊ុន​កម្មសិទ្ធក្រុមហ៊ុន ។

៥- ទីផ្សាររូបិយវត្ថុជាអ្វី ?
«ច» ជាកន្លែងដែលគេទិញ លក់ធនប័ត្ររយៈពេលខ្លីជាដំបូង គោលដៅសំខាន់គឺធ្វើអោយមាន ឧបករណ៍បំណុល ហើយបន្ទាប់មកគឺបង្កលក្ខណៈងាយស្រួលក្នុងការប្តូរទៅជាសាច់ប្រាក់បាន យ៉ាងងាយស្រួលដោយមានហានិភ័យតិចទៀតផង ។


៦- មធ្យោបាយ ឧបករណ៍ទីផ្សាររូបិយវត្ថុមានអ្វីខ្លះ ?
«ច» រួមមានដូចខាងក្រោម ៖ 
  • ប័ណ្ណរតនាគារ
  • ប័ណ្ណពាណិជ្ជកម្ម
  • វិញ្ញាបនបត្រប្រាក់បញ្ញើ
  • Eurodollars
  • កិច្ចព្រមព្រៀងទិញត្រលប់
  • មួលនិធិសហព័ន្ធ
  • ការទទួលស្គាល់របស់ធនាគារិក
៧- ប័ណ្ណរតនាគារជាអ្វី ?
«ច» ជាប័ណ្ណរតនាគារ (treasury bills) ដែលគេចេញអោយប្រើមានរយៈពេល ១៥ថ្ងៃ ទៅ ១ឆ្នាំ ជានិច្ជកាលគេចូលចិត្តចេញប័ណ្ណនេះរពេល ៣ខែ ទៅ៦ខែ ។ តំលៃទឹកលុយនៃប័ណ្ណនេះយ៉ាងតិច បំផុតគឺ 10,000$ ហើយចំពោះប័ណ្ណនេះគឺគេមិនបានបញ្ជាក់នូវការប្រាក់ទេពោលគឺគេលក់តាម របៀបអប្បហារធៀបទៅនឹងតម្លៃចារិក (Sold at discount from face value) ។

៨- លំហាត់
ប័ណ្ណរតនាគារមានកាលវសាន២៦សប្តាហ៍= 182ថ្ងៃ លក់តាមតម្លៃអប្បហារស្មើនឹង ៩៦០០$ ហើយ តម្លៃចារិកនៅពេលដល់កាលវសានមានតម្លៃស្មើនឹង 10,000$ ។​ 

   ក- គណនាអត្រាចំណូលប្រចាំឆ្នាំ ?
   ខ- បើគេលក់ប័ណ្ណនេះមុនកាលវសាន គឺក្រោយពេលទិញបាន១២០ថ្ងៃ ក្នុងតម្លៃ 9,800$ នោះ អត្រាចំណូលប្រចាំឆ្នាំមានកម្រិតស្មើនឹងប៉ុន្មាន ?

ចំលើយ

ក- គណនាអត្រាចំណូលប្រចាំឆ្នាំ
តាមរូបមន្ត៖


ដោយ​ ៖ F = 10,000$  ,  P = 9,600$   ,  n = 182 ថ្ងៃ






ដូចនេះអត្រាចំណូលប្រចាំឆ្នាំគឺ 8.35%


ខ- គណនាអត្រាចំណូលប្រចាំឆ្នាំ
 តាមរូបមន្ត៖
  




ដោយ​ ៖ F = 9,800$  ,  P = 9,600$   ,  n = 120 ថ្ងៃ





 ដូចនេះអត្រាចំណូលប្រចាំឆ្នាំគឺ 6.33%





៩- តើប័ណ្ណពាណិជ្ជកម្មជាអ្វី ?
«ច» ជាក្រដាស់ស្នាមបញ្ជាក់ពីបរិធានកំចីរបស់អ្នកជំនួញក្នុងប្រទេសដែលមានកិត្តិស័ព្ទល្អ និងមាន ធនធានហិរញ្ញវត្ថុរឹងមាំ។


១០- វិញ្ញាបនបត្រប្រាក់បញ្ញើជាអ្វី ?
«ច» ជាការបញ្ជាក់ពីរយៈពេលនៃការផ្ញើរប្រាក់របស់អតិថិជនដែលទទួលស្គាល់ដោយធនាគារ ឬ ស្ថាប័នបញ្ញើរូបិយវត្ថុដទៃទៀត។

១១- លំហាត់​ ១
គេទិញ CD មួយមានតម្លៃដើម (principle value) 1,000,000 $ ដែលផ្តល់អត្រាការប្រាក់ ៦% និងកាល វេលា៩១ថ្ងៃ។​ ចូរគណនា
ក- នៅពេលដល់កាលវសាន CD នេះនឹងមានតម្លៃអនាគត (future value) ចំនួនប៉ុន្មាន​​ ?
ខ- ប្រសិនបើគេលក់ CD មុនកាលវសាន ឧបមាថាបន្ទាប់ពីការទិញបានចំនួន ៦០ថ្ងៃនោះ ហើយបើ នៅគ្រានោះមានអត្រាការប្រាក់នៅលើទីផ្សារស្មើនឹង 5.8% នោះតម្លៃបច្ចុប្បន្នមានចំនួនប៉ុន្មាន ?
ចំលើយ

ក- គណនាតម្លៃអនាគតរបស់ CD
តាមរូបមន្ត ៖


ដោយ ៖  P = 1,000,000 $    ,  I = 6%  ,    n = 91
 ដូចនេះ តម្លៃអនាគតរបស់ CD គឺ 1,014,633.35$

ខ- គណនាតម្លៃបច្ចុប្បន្នរបស់ CD
 តាមរូបមន្ត ៖​
ដោយ ៖ Fn = 1,014,633.35$   ,   I = 5.8%  , n = 91- 60 = 31 ថ្ងៃ




ដូចនេះ តម្លៃបច្ចុប្បន្នរបស់ CD គឺ 1,009,786.43$
១២- លំហាត់ ២
 CD មួយមានតម្លៃដើមចំនួន 100,000 $ ផ្តល់អត្រាកាប្រាក់ ៨% និងមានកាលវសាន ១៨២ថ្ងៃ។ ចូរគណនា ៖
ក- តម្លៃ CD នៅពេលដល់កាលវសាន ?
ខ- បើគេលក់ CD នេះអោយអ្នកវិនិយោគផ្សេង (លោក David ) នៅថ្ងៃទី ៩២ តាមអត្រាការប្រាក់ 7.5% ។ តើត្រូវលក់ CD នោះក្នុងតម្លៃប៉ុន្មាន ?
គ- តើលោក David ទទួលបានអត្រាការប្រាក់ប៉ុន្មាន ?

ចំលើយ
ក- គណនាតម្លៃអនាគតរបស់ CD
តាមរូបមន្ត ៖


ដោយ ៖  P = 100,000 $    ,  I = 8%  ,    n = 182




 ដូចនេះ តម្លៃអនាគតរបស់ CD គឺ 103,912.09$

ខ- គណនាតម្លៃបច្ចុប្បន្នរបស់ CD
 តាមរូបមន្ត ៖​
ដោយ ៖ Fn = 103,912.09$   ,   I = 7.5%  , n = 182- 92 = 90 ថ្ងៃ




ដូចនេះ តម្លៃបច្ចុប្បន្នរបស់ CD គឺ 102,075.50$

គ- គណនាអត្រាការប្រាក់ដែលលោក David ទទួលបាន
តាមរូបមន្ត ៖





ដោយ ៖ Fn = 103,912.09$  ,  P = 102,075.50$  ,  n = 90










ដូចនេះ អត្រាការប្រាក់ដែលលោក David ទទួលបានគឺ 7.5%


១៣- លំហាត់៣
អ្នកវិនិយោគលើ CD មួយមានតម្លៃចារិក 25,000$  រយៈពេល១៨ខែ ជាមួយអត្រាការប្រាក់ ៨% ។ ក្រោយពេលកាន់បាន ៩ខែអ្នកលក់ CD ចេញវិញជាមួយអត្រាការប្រាក់ ៧% ។ តើអ្នកអាចលក់ CD បានថ្លៃប៉ុន្មាន ?
ចំលើយ
គណនាតម្លៃ CD
តាមរូបមន្ត ៖





ដោយ ៖ Po = $25,000   ,  io = 8%   ,  n = 18 month  ,  it = 7%   ,  t =  9 month




ដូចនេះ CD អាចលក់បានក្នុងតម្លៃ 26,670.91 $


No comments:

Post a Comment