សំនួរ និង ចំលើយ
1- ចូរអោយនិយមន័យ " នីតិ " ?+ នីតិជាបណ្តុំវិធានគតិយុត្តទាំងឡាយដែលមានគោលដៅធ្វើអោយសង្គមមនុស្សមានសណ្តាប់ធ្នាប់ និងអមមកជាមួយដោយទណ្ឌកម្ម ។
2- ចូរអោយនិយមន័យ " វិធាន " ?
+ វិធាន = បញ្ញត្តិ៖ គឺជាឃ្លាប្រយោគទាំងឡាយដែលអាចជាការសរសេរ ឬផ្ទាល់មាត់។
3- ចូរអោយនិយមន័យ " គតិយុត្ត " ?
+ គតិយុត្ត៖ គឺជាគុណនាមរបស់ពាក្យច្បាប់ឬនីតិដែលស្របតាមច្បាប់ និងមានបង្កើត កែប្រែ ឬរំលត់សិទ្ធ កាតព្វកិច្ច និងទណ្ឌកម្ម។
4- ចូរអោយនិយមន័យ " វិធានគតិយុត្ត " ?
+ វិធានគតិយុត្ត៖ គឺជាឃ្លាប្រយោគទាំងឡាយ (សរសេរ ឬផ្ទាល់មាត់) ដែលមានបង្កើត កែប្រែ ឬ រំលត់នូវសិទ្ធកាតព្វកិច្ច ឬ ទណ្ឌកម្ម។
5- វិធានគតិយុត្តច្រើនរួមបញ្ចូលគ្នាហៅថាអ្វី ?
+ វិធានគតិយុត្តរួមបញ្ចូលគ្នាច្រើនហៅថា " បដ្ឋានគតិយុត្ត " ។
6- ដូចម្តេចដែលហៅថាសង្គមមនុស្ស ?
+សង្គមមនុស្សគឺជាសង្គមមួយដែលមានមនុស្សរស់នៅជាមួយគ្នាហើយមានទំនាក់ទំនងជាមួយគ្នា។
7- តើមានធាតុប៉ុន្មាននៅក្នុងសណ្តាប់ធ្នាប់ ? អ្វីខ្លះ ?
+ សណ្តាប់ធ្នាប់មានធាតុ៣គឺ ៖ 1-សន្តិសុខ 2- ភាពស្ងប់ស្ងៀម 3- មានភាពសប្បាយរីករាយ ។
8- តើ " ទណ្ឌកម្ម " ជាអ្វី ?
+ ទណ្ឌកម្ម ជាការដាក់អោយទទួលខុសត្រូវតាមផ្លូច្បាប់ ដែលអាចជាការទទួលខុសត្រូវ ៖
- ព្រហ្មទណ្ឌ (បាត់បង់សេរីភាព--គុក)
- រដ្ឋប្បវេណី (ខាតបង់ទ្រព្យ--ពិន័យជួសជុលការខូចខាតដល់ជនរងគ្រោះ ឬសង្គម) ។
9- ចូរអោយនិយមន័យវិនិយោគ ?
+ តាមនិយមន័យមិនមែនច្បាប់ " វិនិយោគ " ត្រូវបានគេអោយនិយមន័យថា " ជាការចំនាយទាំងឡាយក្នុងគោលដៅទទួលបានចំនូល ឬទិន្នផលច្រើនជាងមុន " ។
10- ចូរនិយាយពីលក្ខណៈដូចគ្នា និងលក្ខណៈខុសគ្នារវាង វិនិយោគ និង ពាណិជ្ជកម្ម ?
+ លក្ខណៈដូចគ្នា ៖ មានគោលដៅដូចគ្នា គឺស្វែងរកប្រាក់ចំនេញ ។
+លក្ខណៈខុសគ្នា ៖
* វិនិយោគ ៖
- ជាការចំណាយទាំងឡាយដើម្បីផលិតទំនិញ និងសេវា។
- រកចំនេញតាមរយៈការបង្កើនការផលិតទំនិញ និងសេវា។
* ពាណិជ្ជកម្ម ៖
- ជាសកម្មភាព ឬការចំណាយទាំងឡាយក្នុងគោលដៅដាក់ទំនិញ ឬសេវាដែលផលិតរួចទៅលើទីផ្សារ។
- រកចំនេញតាមរយៈការបង្កើតថ្លៃទំនិញ និងសេវាកម្ម។
11-ចូរអោយនិយមន័យ " នីតិវិនិយោគ " ។
+ " នីតិវិនិយោគ " ជាបណ្តាឃ្លាប្រយោគទាំងឡាយដែលមានបង្កើតនូវចំណងសិទ្ធ និងកាតព្វកិច្ចក្នុងគោលដៅធ្វើអោយសង្គមមនុស្សមានសណ្តាប់ធ្នាប់អមមកជាមួយនូវទណ្ឌកម្មសម្រាប់គ្រប់គ្រងលើអំពើ ឬសកម្មភាពទាំងឡាយរបស់បុគ្គលដែលយកសកម្មភាពវិនិយោគមកធ្វើជាមុខរបរ។
12- តើនីតិបែងចែកជាប៉ុន្មាន ? អ្វីខ្លះ ?
+ នីតិបែងចែកជា ២ គឺ វត្ថុវិស័យ និង អត្តវិស័យ ។
13- តើវត្ថុវិស័យបែងចែកជាប៉ុន្មាន ? អ្វីខ្លះ ?
+ វត្ថុវិស័យបែងចែកជា ២ គឺ ជាតិ និងអន្តរជាតិ ។
14- តើជាតិបែងចែកជាប៉ុន្មាន ? អ្វីខ្លះ ?
+ ជាតិបែងចែកជា ២ គឺ ឯកជន និង សាធារណៈ ។
15- តើមាននីតិអ្វីខ្លះនៅក្នុងឯកជន ?
+ ឯកជនមាននីតិរដ្ឋប្បវេណី នីតិពាណិជ្ជកម្ម នីតិក្រុមហ៊ុន នីតិការងារ និង នីតិវិនិយោគ។
15- តើមាននីតិអ្វីខ្លះនៅក្នុងសាធារណៈ ?
+ សាធារណៈមាន នីតិរដ្ឋធម្មនុញ្ញ នីតិរដ្ឋបាល នីតិហិរញ្ញវត្ថុសាធារណៈ។
16- អ្វីទៅជាសមធម៌ ?
+ សមធម៌ ជាការយល់ឃើញរបស់សង្គមទាំងមូលថាវាសមហេតុសមផលអាចទទួលយកបាន។
17- សម្បជ្ជញ្ញជាអ្វី ?
+ សម្បជ្ជញ្ញ ជាការយល់ឃើញថាសមហេតុសមផលអាចទទួលយកបានដោយឆន្ទៈរបស់បុគ្គលតែម្នាក់ ។
18- តើក្នុងលក្ខ័ណ្ឌណាទើបអាចយកសម្បជ្ជញ្ញៈមកធ្វើជាប្រភពនៃនីតិបាន ?
+ ដើម្បីអាចយកសម្បជ្ជញ្ញៈមកធ្វើជាប្រភពនៃនីតិបានលុះត្រាតែ ៖
- អ្នកនោះត្រូវបានច្បាប់ប្រគល់អំណាចឆន្ទានុសិទ្ធិអោយ ។
- មានកង្វះវិធានសរសេរ ។
19- ចូរអោយនិយមន័យឆន្ទានុសិទ្ធិ ?
+ ឆន្ទានុសិទ្ធ ៖ សិទ្ធិក្នុងការសំរេចអ្វីៗបានតាមឆន្ទៈរបស់ខ្លួន ។
20- តួអង្គនៃនីតិជាអ្វី ?
+ តួអង្គនៃនីតិគឺសំដៅដល់ ៖
- បុគ្គលដែលជាអ្នកបង្កើតវិធាននីតិ
- បុគ្គលដែលគេយកវិធាននីតិទៅអនុវត្តន៍លើ ។
21- តួអង្គនៃនីតិវិនិយោគជាអ្វី ?
+ តួអង្គនៃនីតិវិនិយៅកគឺសំដៅដល់ ៖
- បុគ្គដែលជាអ្នកបង្កើតវិធានវិនិយោគ
- បុគ្គលដែលគេយកវិធាននីតិវិនិយោគទៅអនុវត្តន៍លើ។
22- តើអ្នកណាខ្លះដែលអាចបង្កើតវិធាននីតិវិនិយោគបាន ?
+ អ្នកដែលអាចបង្កើតវិធាននីតិវិនិយោគបានមាន ៖
- អំណាចនីតិបញ្ញត្តិ
- អំណាចនីតិប្រតិបត្តិ
- អំណាចតុលាការ
23- អំណាចនីតិបញ្ញត្តិមាននៅស្ថាបនណា ?
+ រដ្ឋសភា និង ព្រឹទ្ធសភា ។
24- អំណាចនីតិប្រតិបត្តិមាននៅស្ថាបនណា ?
+ មាននៅ ៖
- ព្រះមហាក្សត្រ
- នាយករដ្ឋមន្ត្រី
- គណៈរដ្ឋមន្ត្រី
- ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា
- អនុគណកម្មាធិការវិនិយោគខេត្តរាជធានី ។
25- តើក្រុមប្រឹក្សាអភិវឌ្ឃន៍កម្ពុជា (CDC) ត្រូវបានបង្កើតឡើងដោយអនុក្រឹតលេខប៉ុន្មាន ? ចុះនៅថ្ងៃខែឆ្នាំណា ?
+ CDC ត្រូវបានបង្កើតឡើងដោយអនុក្រឹតលេខ ១៥ ចុះថ្ងៃទី ១៥ ធ្នូ ឆ្នាំ១៩៩៣ ។
26- តើ CDC ជាអ្វី ?
+ នៅឆ្នាំ១៩៩៤ CDC ត្រូវបានទទួលស្គាល់ដោយច្បាប់វិនិយោគឆ្នាំ១៩៩៤ ថាជាសេនាធិការតែមួយគត់របស់រាជរដ្ឋាភិបាលទទួលបន្ទុកត្រួតពិនិត្យ និតសំរេចលើបញ្ហានីតិសមប្បទា ការអភិវឌ្ឍន៍ និងវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ ចំពោះវិនិយោគឯកជនវិញ CDC បានក្លាយជាច្រកចេញចូលតែមួយក្នុងការអនុញ្ញាត្តិត្រួតពិនិត្យ និង រំលាយគំរោងវិនិយោគឯកជននៅកម្ពុជា។ មកដល់ឆ្នាំ ២០០៦ អនុក្រឹតស្តីពីការបង្កើត និងការរៀបចំតំបន់សេដ្ឋកិច្ចពិសេសបានបន្ថែមតួនាទីមួយផ្សេងទៀតទៅអោយ CDC ធ្វើជាអ្នកអនុញ្ញាត្តិ ត្រួតពិនិត្យ និងរំលាយតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា។ មកដល់ឆ្នាំ ២០០៧ ច្បាប់សម្បទានបានផ្តល់តួនាទីជាអ្នកសម្របសម្រូលលើគំរោងសមប្បទានលើហេត្ថារចនាសម្ពន្ធ័ គ្រប់ប្រភេទនៅព្រះរាជាណាចក្រកម្ពុជា។
27- CDC មានស្ថាបនចំណុះប៉ន្មាន ? អ្វីខ្លះ ?
+ CDC មានស្ថាបនចំណុះ៤ធំៗ គឺ ៖
- គណកម្មាធិការនីតិសម្បទា និងអភិវឌ្ឍកម្ពុជា
- គណកម្មាធិការវិនិយោគកម្ពុជា
- គណកម្មាធិការតំបន់សេដ្ឋកិច្ចពិសេស
- អគ្គលេខាធិការដ្ឋាន។
28- តើអនុគណកម្មាធិការវិនិយោគខេត្តរាជធានីមានសិទ្ធិអំណាចអ្វីខ្លះ ?
+ អនុគណកម្មាធិការវិនិយោគខេត្តរាជធានីមានសិទ្ធិអំណាចសំរេចអនុញ្ញាត្តិ ឬបដិសេធចំពោះគំរោងវិនិយោគទាំងឡាយដែលមានទំហំសាច់ប្រាក់ក្រោម២លានដុល្លារអាមេរិកកាំង។
29- អ្នកណាខ្លះដែលគេយកវិធាននីតិវិនិយោគទៅអនុវត្តលើ ?
+ អ្នកដែលត្រូវបានគេយកវិធាននីតិវិនិយោគទៅអនុវត្តលើ គឺអ្នកវិនិយោគដែលមានទាំងប្រជាជនខ្មែរ និងបរទេស ។
=========================================================
មេរៀនទី ២ 【ដំណាក់កាលនានានៃការវិនិយោគ】
សំនួរ និង ចំលើយ
1-តើការវិនិយោគនៅកម្ពុជាត្រូវបានបែងចែកជាប៉ុន្មានដំណាក់ ? អ្វីខ្លះ ?
+ តើការវិនិយោគនៅកម្ពុជាត្រូវបានបែងចែកជា៥ដំណាក់ធំៗគឺ ៖
- ការវាយតម្លៃសក្តានុពលសេដ្ឋកិច្ច និងវិសាលភាពនៃការវិនិយោគ ។
- ចុះបញ្ជីសុំការលើកទឹកចិត្តចំពោះការវិនិយោគ ។
- ចុះបញ្ជីពាណិជ្ជកម្ម
- សុំអាជ្ញាប័ណ្ណដោនស្ទ្រីម ( down-stream )
- សុំអាជ្ញាប័ណ្ណអាប់ស្ទ្រីម ( up-stream ) ឬអាជ្ញាប័ណ្ណប្រត្តិបត្តការណ៍ ។
2- តើអ្នកវិនិយោគនឹងធ្វើអ្វីខ្លះនៅដំណាក់កាលការវាយតំលៃសក្តានុពលធុរកិច្ច និង វិសាលភាពនៃការវិនិយោគ ?
+ នៅក្នុងដំណាក់កាលនេះអ្នកវិនិយោគនឹង ៖
- ធ្វើការអង្កេតលើបរិយាកាសធុរកិច្ច ។
- ជួបជាមួយដៃគូរ និង គូរប្រកួតប្រជែងដែលមានសក្តានុពល។
- វាយតំលៃលក្ខ័ណ្ឌមីក្រូ និងម៉ាក្រូសេដ្ឋកិច្ច
- គណនាការចំណាយ
- វាយតំលៃបរិស្ថានច្បាប់ និងការងារ
- កំណត់ពីវត្តមាននៃហេត្ថារចនាសម្ព័ន្ធចាំបាច់ ។ល។
3- ចូរនិយាយពីលក្ខណៈខ្លះៗនៃការវិនិយោគមិនផ្ទាល់នៅកម្ពុជា ?
+ ការវិនិយោគមិនផ្ទាល់នៅកម្ពុជាមានដូចជា ៖
- បង្កើតទីភ្នាក់ងារមួយ (ការិយាល័យដំណាង) ។
- ផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនដែលកំពុងដំណើរការនៅកម្ពុជាស្រាប់។
- ផ្លល់សិទ្ធិចែកចាយដល់ក្រុមហ៊ុនដែលកំពុងដំណើរការនៅកម្ពុជាស្រាប់ ។ល។
4- ចូរនិយាយពីគុណសម្បត្តិ និងគុណវិបត្តិនៃការវិនិយោគនៅកម្ពុជា ?
+ គុណសម្បត្តិ ៖
- ទីផ្សារបើកទូលាយខ្លាំងដល់វិនិយោគបរទេស (វិនិយោគទុនបរទេស ១០០% ត្រូវបានអនុញ្ញាតស្ទើគ្រប់វិស័យ ) ។
- ការគ្រប់គ្រងរបស់រដ្ឋមានលក្ខណៈគាំទ្ររដល់ធុរកិច្ច ។
- ប្រជាជនរាប់អានមិត្តបរទេស ។
- វិធានគ្រប់គ្រងកំប៉ិកកំប៉ុកស្មុកស្មាញមានតិច ។
- មានរបបពន្ធ និងការលើកទឹកចិត្តអនុគ្រោះដល់ការវិនិយោគ ។
- សំបូរធនធានធម្មជាតិ ( ដី ទឹក រ៉ែ ប្រេង ហ្គាស----- ) ។
- មានរមណីយដ្ឋានទេសចរណ៍កំរិតពិភពលោក (មានអង្គរវត្ត កោះ និង ឆ្នេរ ) ។
- កំលាំងពលកម្មថោក ក្មេង និងថាមភាព។
- ងាយស្រួលចេញចូលបណ្តាលប្រទេសមានសេដ្ឋកិច្ច រីកចំរើននៅជិតខាង(ថៃ វៀតណាម ចិន ) ។
+ គុណវិបត្តិ ៖
- ក្របខ័ណគតិយុត្តកំពុងតែអភិវឌ្ឍន៍ (នៅខ្វះច្បាប់ពាក់ព័ន្ធនឹងពាណិជ្ជកម្មខ្លះទៀត )។
- ការអនុវត្តន៍ច្បាប់មិនមានលក្ខណៈប្រាកដប្រជា។
- ធាតុចូលធុរកិច្ចមានតំលៃខ្ពស់។
- ខ្វះហិរញ្ញបទានវិនិយោគ។
- ទីផ្សារក្នុងស្រុកតូច។
- អំណាចទិញរបស់ប្រជាជនទាប។
- កំលាំងពលកម្មខ្វះបទពិសោធ និងមានចំណេះដឹងតិច ។
5- តើអ្នកវិនិយោគត្រូវដឹងពីអ្វីខ្លះ នៅពេលសំរេចចិត្តជាបឋមដើម្បីធ្វើការវិនិយោគនៅកម្ពុជា ?
+ អ្នកវិនិយោគត្រូវដឹងថាតើគំរោងវិនិយោគរបស់ខ្លួនជាគំរោងដែលទទួលបានការលើកទឹកចិត្តដែលឬទេ ហើយតើការទទួលបានអាជ្ញាបណ្ណផ្តល់ការលើកទឹកចិត្តវាមានប្រយោជន៍អ្វីចំពោះធុរកិច្ចរបស់ខ្លួន ។
6- តើអ្នកវិនិយោគភាគច្រើនតែងតែចង់បានអ្វីខ្លះពីរដ្ឋាភិបាល ?
+ អ្នកវិនិយោគភាគច្រើនតែងតែចង់បានការលើកទឹតចិត្តផ្នែកពន្ធ និងទទួលបានការធានាចំពោះការវិនិយោគដែលផ្តល់អោយជាមួយអាជ្ញាបណ្ណវិនិយោគ ។
7- តើរបបគតិយុត្តនៃការផ្តល់អាជ្ញាបណ្ណវិនិយោគត្រូវបានកំណត់ដោយច្បាប់មួយណា ?
+ របបគតិយុត្តនៃការផ្តល់អាជ្ញាបណ្ណវិនិយោគត្រូវបានកំណត់ដោយច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៤ ។
8- តើការធ្វើវិសោធនកម្មនៅឆ្នាំ២០០៣ ដោយច្បាប់ស្តីពីវិសោធនកម្មច្បាប់វិនិយោគ អំពីរបបគតិយុត្តនៃការផ្តល់អាជ្ញាបណ្ណវិនិយោគ មានគោលបំណងអ្វី ?
+ គោលបំណងដើម្បីអោយដំណើការចេញអាជ្ញាបណ្ណមានលក្ខណៈងាយស្រួល តម្លាភាព អាចព្យាករណ៍បាន ស្វ័យប្រវត្ត និងមានលក្ខណៈឆន្ទានុសិទ្ធ ។
9- តើអនុក្រិត្យស្តីពីការបង្កើតអនុគណៈកម្មការវិនិយោគខេត្ត រាជធានីត្រូវបានចេញនៅខែឆ្នាំណា ?
+ អនុក្រិត្យស្តីពីការបង្កើតអនុគណៈកម្មការវិនិយោគខេត្ត រាជធានីត្រូវបានចេញនៅ ខែកុម្ភៈ ឆ្នាំ ២០០៥ ។
10- តើគំរោងវិនិយោគប្រភេទណាដែលអនុគណៈកម្មការវិនិយោគខេត្ត រាជធានី មានសិទ្ធសំរេច និងចេញអាជ្ញាបណ្ណអោយ ?
+ អនុគណៈកម្មការវិនិយោគខេត្ត រាជធានីអាចចេញអាជ្ញាបណ្ណវិនិយោគចំពោះគំរោងវិនិយោគទាំងឡាយណាដែលមានទំហំសាច់ប្រាក់តិចជាង២លានដុល្លារអាមេរិច។
11- តើអនុក្រិត្យស្តីពីការអនុវត្តន៍ច្បាប់វិសោធនកម្មច្បាប់វិនិយោគត្រូវបានចេញនៅថ្ងៃខែឆ្នាំណា ?
+ អនុក្រិត្យស្តីពីការអនុវត្តន៍ច្បាប់វិសោធនកម្មច្បាប់វិនិយោគត្រូវបានចេញនៅថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ 2005 ។
12- តើអាជ្ញាបណ្ណវិនិយោគ (ដែលច្បាប់ហៅថាការចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់) ត្រូវបានចេញអោយដោយស្ថាបនណា ?
+ អាជ្ញាបណ្ណវិនិយោគ (ដែលច្បាប់ហៅថាការចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់) ត្រូវបានចេញអោយដោយCDC ឬអនុគណៈកម្មការវិនិយោគខេត្តរាជធានី (ចំពោះគម្រោងវិនិយោគដែលមានសាច់ប្រាក់តិចជាង២លានដុល្លា)។
13- ចូរនិយាយពីនីតិវិធីសុំអាជ្ញាបណ្ណវិនិយោគនៅកម្ពុជា ?
+ នីតិវិធីសុំអាជ្ញាបណ្ណវិនិយោគនៅកម្ពុជាអាចធ្វើបានតាមនីតិវិធីដូចខាងក្រោម ៖
- អ្នកចង់វិនិយោគត្រូវដាក់ពាក្យសុំវិនិយោគទៅCDC/អនុគណៈកម្មការវិនិយោគខេត្តរាជធានី
- ក្រោយពីទទួលបានអាជ្ញាបណ្ណចុះបញ្ញីមានកក្ខខណ្ឌពី CDC ហើយ អ្នកវិនិយោគត្រូវធ្វើការស្នើសុំវិញ្ញាបណ្ណប័ត្រពាក់ព័ន្ធមួយចំនួនដូចខាងក្រោម៖
១- ចុះបញ្ជីពាណិជ្ជកម្ម(នៅក្រសួងពាណិជ្ជកម្ម)
២- សុំអាជ្ញាបណ្ណពាក់ព័ន្ធ
៣- ពិនិត្យនិងអនុម័តគម្រោងសាងសង់(ជាមួយអាជ្ញាធរមូលដ្ឋាននិងក្រសួងរៀបចំដែនដី)
៤- រៀបចំធ្វើការវាយតំលៃផលប៉ះពាល់បរិស្ថាន (ជាមួយក្រសួងបរិស្ថាន)
៥- ប្រកាសពន្ធ( MEF)
- បន្ទាប់ពីសុំវិញ្ញាបណ្ណប័ត្រដូចខាងលើគ្រប់ហើយត្រូវបញ្ជូនទៅ CDC
- CDC នឹងចេញអាជ្ញាបណ្ណចុះបញ្ជីស្ថាពរអោយ (អាជ្ញាបណ្ណវិនិយោគ) ។
14- តើអាចចុះបញ្ជីពាណិជ្ជកម្មបាននៅពេលណា ?
+ ការចុះបញ្ជីពាណិជ្ជកម្មជាមួយក្រសួងពាណិជ្ជកម្មអាចធ្វើទៅបាននៅមុន ឬក្រោយពេលចុះបញ្ជីជាមួយ CDC ។
15- ហេតុអ្វីត្រូវចុះបញ្ជីពាណិជ្ជកម្មជាមួយក្រសួងពាណិជ្ជកម្ម ?
+ បានជាត្រូវចុះបញ្ជីពាណិជ្ជកម្មជាមួយក្រសួងពាណិជ្ជកម្ម ព្រោះច្បាប់តម្រូវអោយត្រូវតែធ្វើ ដើម្បីផ្តល់ឋានៈជាពាណិជ្ជករដល់ក្រុមហ៊ុនវិនិយោគនៅកម្ពុជា។
16- តើក្រុមហ៊ុនវិនិយោគនឹងទទួលបានបុគ្គលភាពគតិយុទ្ធនៅពេលណា ?
+ ក្រុមហ៊ុនវិនិយោគនឹងទទួលបានបុគ្គលភាពគតិយុទ្ធនៅពេលបន្ទាប់ពីបានចុះបញ្ជីពាណិជ្ជកម្មជមួយក្រសួងពាណិជ្ជកម្មរួច។
17- តើផលប្រយោជន៍នៃការចុះបញ្ជីពាណិជ្ជកម្មមានអ្វីខ្លះ ?
+ ផលប្រយោជន៍នៃការចុះបញ្ជីពាណិជ្ជកម្មមានដូចខាងក្រោម ៖
-រួចVAT
-បន្ធូបន្ថយលើភស្តុតាង
-មានសិទ្ធប្រើប្រព័ន្ធតុលាការឯកជនមកដោះស្រាយវិវាទវិស័យពាណិជ្ជកម្មរបស់គេ។
18- តើគុណវិបត្តិនៃការមិនចុះបញ្ជីពាណិជ្ជកម្មមានអ្វីខ្លះ ?
+ គុណវិបត្តិនៃការមិនចុះបញ្ជីពាណិជ្ជកម្មមានដូចខាងក្រោម ៖
-រាល់ផលិតផលដែលដាក់លក់លើទីផ្សារនឹងត្រូវបានគេចាត់ទុកថាជាពាណិជ្ជកម្មខុសច្បាប់
-រដ្ឋបិទផ្លូវមិនអោយរកស៊ីបាន
-រដ្ឋអាចដាក់ទោសជននោះរហូតដល់ជាប់គុក (ពី១ឆ្នាំ ទៅ ៥ឆ្នាំ)។
19- តើមានទំរង់ក្រុមហ៊ុនពាណិជ្ជកម្មប្រភេទណាខ្លះដែលអាចដំណើរការនៅកម្ពុជាបច្ចុប្បន្នបាន ?
+ ទំរង់ក្រុមហ៊ុនពាណិជ្ជកម្មដែលអាចដំណើរការនៅកម្ពុជាបច្ចុប្បន្នបានមាន៖
-ក្រុមហ៊ុនសហកម្មសិទ្ធិ(សហកម្មសិទ្ធិទូទៅ និងសហកម្មសិទ្ធិមានកំរិត)
-ទំរង់ក្រុមហ៊ុនទទួលខុសត្រូវមានកំរិត(ក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកំរិតក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកំរិតក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកំរិត)
-ក្រុមហ៊ុនឯកបុគ្គល
-បុត្រសម្ព័ន្ធ
-ការរិយាល័យតំណាង។
20- តើសហគ្រាសពាណិជ្ជកម្មនៅកម្ពុជាបែងចែកជាប៉ុន្មាន ? អ្វីខ្លះ ?
+ សហគ្រាសពាណិជ្ជកម្មនៅកម្ពុជាបែងចែកជា២គឺ សហគ្រាសសហកម្មសិទ្ធិ និងសហគ្រាសដើមទុនមូលធន។
21- តើសហគ្រាសសហកម្មសិទ្ធបែងចែកជាប៉ុន្មាន ? អ្វីខ្លះ ?
+ សហគ្រាសសហកម្មសិទ្ធបែងចែកជា៣គឺ ៖
-ឯបុគ្គល (Sole proprietorship)
-សហកម្មសិទ្ធទូទៅ (General Partnership)
-សហកម្មសិទ្ធមានកំរិត (Limited Partnership)។
22- តើសហគ្រាសដើមទុនមូលធនបែងចែកជាប៉ុន្មាន ? អ្វីខ្លះ ?
+ សហគ្រាសដើមទុនមូលធនបែងចែកជា៣គឺ ៖
-ឯកបុគ្គលទទួលខុសត្រូវមានកម្រិត (Single member limited company)
-ឯកជនទទួលខុសត្រូវមានកម្រិត (Private limited company)
-មហាជនទទួលខុសត្រូវមានកម្រិត (Public limited company) ។
23- តើអាជ្ញាបណ្ណដោនស្ទ្រីមមានអ្វីខ្លះ ?
+ អាជ្ញាបណ្ណដោនស្ទ្រីមមានដូចជាការការចុះបញ្ជីពន្ធការចុះបញ្ជីនៅក្រសួងការងារនិងការបញ្ជាក់ទីតាំងពីអាជ្ញាធរដែនដីជាដើម។
24- តើអជ្ញាប័ណ្ណអាប់ស្ទ្រីម(អាជ្ញាបណ្ណប្រតិបត្តិការ)មានអ្វីខ្លះ ?
+ អជ្ញាប័ណ្ណអាប់ស្ទ្រីមមានដូចជា ៖
-អាជ្ញាបណ្ណរោងចក្រ ឬអាជ្ញាបណ្ណរ៉ែ ពីក្រសួងឧស្សាហកម្មរ៉ែនិងថាមពល
-អាជ្ញាបណ្ណកសិកម្មនិងដីសម្បទានពីក្រសួងកសិកម្មរក្ខាប្រមាញ់និងនេសាទ
-លិខិតបញ្ជាក់ពីក្រសួងបរិស្ថានលើបញ្ហាពាក់ព័ន្ធនឹងបរិស្ថាន
-លិខិតអនុញ្ញាតសាងសង់ពីអាជ្ញាធរដែនដីឬពីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។ល។
25- តើត្រូវសុំអាជ្ញាបណ្ណអាប់ស្ទ្រីម (អាជ្ញាបណ្ណប្រតិបត្តិការ)នៅពេលណា ?
+ អាជ្ញាបណ្ណអាប់ស្ទ្រីមត្រូវសុំមុនឬដំណាលគ្នាទៅនឹងការសុំអាជ្ញាបណ្ណវិនិយោគ ឬអាជ្ញាបណ្ណចុះបញ្ជីពាណិជ្ជកម្ម។តែក្នុងករណីខ្លះ អាជ្ញាបណ្ណប្រតិបត្តិការនេះត្រូវសុំក្រោយពេលទទួលបានអាជ្ញាបណ្ណវិនិយោគ ឬអាជ្ញាបណ្ណចុះបញ្ជីពាណិជ្ជកម្ម។ ការប្រែប្រួលនេះគឺទៅតាមគំរោងវិនិយោគ។
==========================================================
មេរៀនទី ៣ [ ការលើកទឹកចិត្តចំពោះការវិនិយោគ ]
សំនួរនិងចំលើយ
1-ចូរអោយនិយមន័យ" យុទ្ធសាស្ត្រដំបង "?
+ យុទ្ធសាស្ត្រដំបង៖គឺជាយុទ្ធសាស្ត្រដាក់ទណ្ឌកម្មវិន័យដើម្បីអោយការងារមានដំណើរការលឿននិងទៅដល់គោលដៅ។
2-ចុរអោយនិយមន័យ" យុទ្ធសាស្ត្រការ៉ុត "?
+យុទ្ធសាស្ត្រការ៉ុត៖គឺជាយុទ្ធសាស្ត្រផ្តល់ការលើកទឹកចិត្តដើម្បីអោយការងារមានដំណើរការលឿននិងទៅដល់គោលដៅ។
3-តើការលើកទឹកចិត្តដែលផ្តល់អោយដោយច្បាប់កម្ពុជាបច្ចុប្បន្នមានអ្វីខ្លះ?
+ការលើកទឹកចិត្តដែលផ្តល់អោយដោយច្បាប់កម្ពុជាបច្ចុប្បន្នមានដូចជា៖
-រួចពន្ធលើប្រាក់ចំនេញឬអាចធ្វើការរំលោះពិសេស
-រួចពន្ធនាំចូលនិងនាំចេញ
-ទទួលបានការធានាពីរដ្ឋាភិបាលកម្ពុជា។
4-ច្បាប់កម្ពុជាផ្តល់អោយវិនិយោគគិនលើគម្រោងវិនិយោគមានលក្ខណៈគ្រប់គ្រាន់អាចទទួលបានការលើកទឹកចិត្តខាងផ្នែងអ្វី?
+ច្បាប់កម្ពុជាផ្តល់អោយវិនិយោគគិនលើគម្រោងវិនិយោគមានលក្ខណៈគ្រប់គ្រាន់អាចទទួលបានការលើកទឹកចិត្តខាងផ្នែងពន្ធដារ។
5-តើការលើកទឹកចិត្តផ្នែកពន្ធដារដែលកំពុងអនុវត្តនៅកម្ពុជាបច្ចុប្បន្ននេះមានប៉ុន្មានជំរើសសំរាប់អ្នកវិនិយោគជ្រើសរើស ? អ្វីខ្លះ ?
+ការលើកទឹកចិត្តផ្នែកពន្ធដារដែលកំពុងអនុវត្តនៅកម្ពុជាបច្ចុប្បន្ននេះមាន២ជំរើសដែលអ្នកវិនិយោគអាចជ្រើសរើសបានដូចជា៖ការជ្រើសរើសយកការរួចពន្ធលើប្រាក់ចំនេញ និងការជ្រើសរើសយករបបរំលោះពិសេស។
6- តើគម្រោងវិនិយោគប្រភេទណាដែលអាចមានសិទ្ធិទទួលបានការរួចពន្ធលើប្រាក់ចំនេញ ?
+ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទើបអាចមានសិទ្ធិទទួលបានការលើកលែងពន្ធលើប្រាក់ចំនេញ។
7- តើអ្នកវិនិយោគអាចទទួលបានការលើកទឹកចិត្តរួចពន្ធលើប្រាក់ចំនេញរយៈពេលប៉ុន្មាន ?
+ អ្នកវិនិយោគអាចទទួលបានការលើកទឹកចិត្តរួចពន្ធលើប្រាក់ចំនេញតែក្នុង" រយៈពេលគន្លឹះបូករយៈពេលបីឆ្នាំបូករយៈពេលអាទិភាព "។
8-តើរយៈពេលគន្លឹះជាអ្វី ?
+ រយៈពេលគន្លឹះគឺជាឆ្នាំទីមួយដែលគម្រោងវិនិយោគទទួលបានប្រាក់ចំនេញ ឬរយៈ៣ឆ្នាំបន្ទាប់ពីគម្រោងវិនិយោគនោះទទួលបានប្រាក់ចំណូលដំបូងរបស់ខ្លួនដោយជ្រើសរើសយកជំរើសណាមួយដែលឆាប់ជាង។
9- តើអ្នកវិនិយោគមានជំរើសអ្វីខ្លះក្នុងការសុំការលើកទឹកចិត្តលើប្រាក់ចំនេញ ?
+ក្នុងការសុំការលើកទឹកចិត្តរួចពន្ធលើប្រាក់ចំនេញអ្នកវិនិយោគមានជំរើសជ្រើសរើសយកការរួចពន្ធលើប្រាក់ចំនេញក្នុងរយៈពេលកំណត់ ឬមានសិទ្ធិទាមទារការរំលោះពិសេស។
10-តើការរំលោះពិសេសអាចអនុវត្តបានក្នុងករណីណា ?
+ ការរំលោះពិសេសអាចអនុវត្តបានតែក្នុងករណីអ្នកវិនិយោគមិនបានសុំរួចពន្ធលើប្រាក់ចំនេញ។ បើអ្នកវិនិយោគសុំរួចពន្ធលើប្រាក់ចំនេញហើយគឺមិនអាចសុំរំលោះពិសេសបានទេ។
11-តើរំលោះពិសេសជាអ្វី ?
+ រំលោះពីសេសគឺជាការអនុញ្ញាតរបស់ច្បាប់ដល់អ្នកបវិនិយោគក្នុងការយកចំណាយវិនិយោគរហូតដល់១០០%មកដកនឹងចំណូលដើម្បីគណនារកប្រាក់ចំនេញដែលត្រូវយកមកធ្វើជាមូលដ្ឋានគិតពន្ធលើប្រាក់ចំនេញ។
12-ចូរនិយាយពីការគណនាពន្ធលើប្រាក់ចំនេញ ?
+ ពន្ធលើប្រាក់ចំនេញ=ប្រាក់ចំនេញXអត្រាពន្ធ
ដែលប្រាក់ចំនេញ=ចំណូល-ចំណាយ។ហើយចំណាយមាន២ប្រភេទគឺចំណាយរដ្ឋបាល(អនុញ្ញាតអោយដកទាំងអស់) និងចំណាយវិនិយោគ(អនុញ្ញាតអោយដកតែ៥%ទេ)។
13- តើគម្រោងវិនិយោគប្រភេទណាខ្លះដែលទទួលបានការលើកទឹកចិត្តរួចពន្ធនាំចូល ? ហើយអាច រួចពន្ធលើការនាំចូលអ្វីខ្លះ ?
«ច» មានដូចខាងក្រោម ៖
- គម្រោងវិនិយោគដែលបំរើទីផ្សារក្នុងស្រុក ៖ មានសិទ្ធនាំចូលដោយរួចពន្ធគយនូវ គ្រឿងសំ ភារៈបរិក្ខាផលិតកម្ម សំភារៈសំណង់ ដែលបម្រើអោយផលិតកម្ម ។
- គម្រោងវិនិយោគដែលបំរើអោការនាំចេញ ៖ មានសិទ្ធនាំចូលដោយរួចពន្ធគយនូវគ្រឿងសំ ភារៈបរិក្ខាផលិតកម្ម សំភារៈសាងសង់ វត្ថុធាតុដើម ផលិតផលពាក់កណ្តាលសំរេច និង សំ ភារៈបន្ទាប់បន្សំ បំរើអោយផលិតកម្ម ។
- គម្រោងវិនិយោគដែលជាប្រភេទឧស្សាហកម្មគាំទ្ររ ៖ មានសិទ្ធនាំចូលដោយរួចពន្ធគយ នូវ គ្រឿងសំភារៈបរិក្ខា សំភារៈសាងសង់ វត្ថុធាតុដើម ផលិតផលពាក់កណ្តាលសំរេច និងសំភារៈបន្ទាប់បន្សំបំរើអោយផលិតកម្ម ។
១៤- តើគម្រោងវិនិយោគប្រភេទណាដែលទទួលបានការលើកទឹកចិត្ត រួចពន្ធនាំចេញ ?
«ច» គឺគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទើបមានសិទ្ធទទួលបាននូវការលើក លែងពន្ធនាំចេញ ១០០% លើកលែងតែចំពោះសកម្មភាពទាំងឡាយដូចមានចែងនៅក្នុងច្បាប់ ជាធរមាន ។
១៥- តើច្បាប់កម្ពុជាមានការធានារអ្វីខ្លះចំពោះអ្នកវិនិយោគ ?
«ច» មានការធានាធំៗ៤ដូចខាងក្រោម ៖
- ធានា និងផ្តល់សមភាពផ្នែកប្រព្រិត្តិកម្មរបស់រដ្ឋទូទៅលើអ្នកវិនិយោគ មិនថាអ្នកវិនិយោគ នោះមានសញ្ជាតិអ្វីនោះទេ (លើកលែងតែចំពោះវិស័យដីធ្លី និងចំពោះសកម្មភាពវិនិយោគ មួយចំនួនចេញ ) ។
- ការធានាមិនធ្វើជាតូបនីយកម្មចំពោះទ្រព្យសម្បត្តិ របស់អ្នកវិនិយោគ។
- ធានាមិនត្រួតពិនិត្យ ឬកំនត់តម្លៃលើទំនិញ ឬសេវា របស់អ្នកវិនិយោគនោះទេ ។
- ធានាផ្តល់សេរីភាពដល់អ្នកវិនិយោគ ក្នុងការផ្ទេរប្រាក់ដែលខ្លួនរកបាននៅកម្ពុជាទៅបរទេស។
១៦- ធ្វើយ៉ាងដូចម្តេចដើម្បីទទួលបានការលើកទឹកចិត្ត ?
«ច» ដើម្បីទទួលបានការលើកទឹកចិត្ត ច្បាប់កម្ពុជាតម្រូវអោយគោរពលក្ខខ័ណ្ឌ២ធំៗគឺ ៖
- លក្ខខ័ណ្ឌវិស័យ
- លក្ខខ័ណ្ឌនីតិវិធី
១៧- តាមមាត្រា១២ នៃច្បាប់វិនិយោគឆ្នាំ ១៩៩៤ តើមានវិស័យណាខ្លះដែលអាចទទួលបានការ លើកទឹកចិត្ត ?
«ច» មានវិស័យ ៨ដូចខាងក្រោម ៖
- ឧស្សាហកម្មអាទិភាព ឬឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់
- ការបង្កើតការងារ
- ឧស្សាហកម្មទេសចរណ៍
- ការផលិតទំនិញជំនួសអោយការនាំចូលកសិឧស្សាហកម្ម និង ឧស្សាហកម្មកែឆ្នៃ ។
- ការបង្កើតហេត្ថារចនាសម្ព័ន្ធ រូបវន្ត និង ការផលិតថាមពល
- ការអភិវឌ្ឍន៍ជនបទ និងតាមខេត្ត
- ការពារបរិស្ថាន
- ការវិនិយោគនៅតំបន់អភិវឌ្ឍន៍ពិសេស។
១៨- តើសកម្មភាពវិនិយោគដែលត្រូវបានហាមឃាត់ចំពោះវិនិយោគឯកជនមានអ្វីខ្លះ ?
«ច» មានដូចខាងក្រោម ៖
- ការផលិត ឬកែឆ្នៃសារធាតុប្រព័ន្ធប្រសាទ និងសារធាតុណាកូទិក
- ការផលិតគីមីពុល ថ្នាំពុលកសិកម្ម និងទំនិញផ្សេងៗទៀតដោយប្រើប្រាស់សារធាតុគីមី ដែលហាមឃាត់ដោយបដ្ឋានអន្តរជាតិ ឬដោយអង្គការសុខភាពពិភពលោក ដែលប៉ះ ពាល់ដល់សុខភាពសាធារណៈ និងបរិស្ថាន។
- ការកែឆ្នៃ ឬផលិតថាមពលអគ្គិសនី ដោយប្រើប្រាស់កាកសំណល់នាំចូលពីបរទេស
- ការធ្វើអាជីវកម្មព្រៃឈើដែលត្រូវបានហាមឃាត់ដោយច្បាប់ព្រៃឈើ
- សកម្មភាពវិនិយោគផ្សេងៗទៀតដែលត្រូវបានហាមឃាត់ដោយច្បាប់ជាធរមាន។
១៩- តើសកម្មភាពវិនិយោគដែលមិនទទួលបានការលើកទឹកចិត្តមានប៉ុន្មានសកម្មភាព ?
«ច» មាន ៤៦ សកម្មភាព ។
២០- ចូរនិយាយអំពីលក្ខខ័ណ្ឌនីតិវិធី ដើម្បីអោយគម្រោងវិនិយោគមួយអាចទទួលបាននូវការលើក ទឹកចិត្ត ?
«ច» លក្ខខ័ណ្ឌដំបូងបំផុតដើម្បីអោយគម្រោងវិនិយោគណាមួយអាចទទួលបាននូវការលើកទឹកចិត្ត គេត្រូវធ្វើគម្រោងវិនិយោគនោះអោយទៅជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាមុន សិន ទើបគេត្រូវបំពេញនីតិវិធីផ្សេងៗទៀតដើម្បីទទួលបានការលើកទឹកចិត្តជាក់លាក់ផ្សេងៗ ទៀត។
២១- ចូនិយាយពីនីតិវិធីដែលត្រូវបានបំពេញដើម្បីអោយគម្រោងមួយក្លាយជាគម្រោងវិនិយោគមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ ?
«ច» មានពីរករណីគឺ ករណីទុនវិនិយោគធំជាង២លាន និង ករណីទុនវិនិយោគតូចជាង២លាន ៖
ក- ករណីទុនវិនិយោគធំជាង២លាន ត្រូវធ្វើតាមដំណាក់កាលដូចខាងក្រោម ៖
- ទី ១ - អ្នកវិនិយោគត្រូវដាក់ពាក្យសុំវិនិយោគ និងបង់លុយ ៧លានរៀលទៅ CDC
- ទី ២- គណៈកម្មការវិនិយោគកម្ពុជា ពិនិត្យពាក្យសុំ(រយៈពេល៣ថ្ងៃ) ហើយចេញវិញ្ញាបនប័ត្រ ចុះបញ្ជីមានលក្ខខ័ណ្ឌ អោយអ្នកវិនិយោគ
- ទី៣- អ្នកវិនិយោគរៀបចំឯកសារគ្រប់សព្វជូនអោយ CDC
- ទី៤- រយៈពេល២៨ថ្ងៃក្រោយ CDC ចេញវិញ្ញាបនប័ត្រចុះបញ្ជីស្ថាពរអោយអ្នកវិនិយោគ
- ទី៥- ដំណាក់កាលនេះគម្រោងវិនិយោគក្លាយជាគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ ហើយនាយករដ្ឋមន្ត្រីជាអ្នកចុះហត្ថលេខា ។
- ទី ១ - អ្នកវិនិយោគត្រូវដាក់ពាក្យសុំវិនិយោគ និងបង់លុយ ៧លានរៀលទៅអនុគណៈកម្មការ វិនិយោគខេត្ត រាជធានី (អភិបាលខេត្ត ឬ អភិបាលរាជធានីជាប្រធាន )
- ទី ២- អនុគណៈកម្មការវិនិយោគខេត្ត រាជធានី ពិនិត្យពាក្យសុំ(រយៈពេល៣ថ្ងៃ) ហើយចេញវិញ្ញាបនប័ត្រ ចុះបញ្ជីមានលក្ខខ័ណ្ឌ អោយអ្នកវិនិយោគ
- ទី៣- អ្នកវិនិយោគរៀបចំឯកសារគ្រប់សព្វជូនអោយអនុគណៈកម្មការ វិនិយោគខេត្ត រាជធានីពិនិត្យ
- ទី៤- រយៈពេល២៨ថ្ងៃក្រោយ អនុគណៈកម្មការ វិនិយោគខេត្ត រាជធានី ចេញវិញ្ញាបនប័ត្រ ចុះបញ្ជីស្ថាពរអោយអ្នកវិនិយោគ
- ទី៥- ដំណាក់កាលនេះគម្រោងវិនិយោគក្លាយជាគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ ។
២២- ចូនិយាយពីនីតិវិធីដែលត្រូវបានបំពេញដើម្បីអោយគម្រោងវិនិយោគដែលមាន លក្ខណៈ សម្បត្តិគ្រប់គ្រាន់មួយអាចទទួលបានការលើកទឹកចិត្ត ?
«ច» មានពីរករណីគឺ ករណីទុនវិនិយោគធំជាង២លាន និង ករណីទុនវិនិយោគតូចជាង២លាន ៖
ក- ករណីទុនវិនិយោគធំជាង២លាន ត្រូវធ្វើតាមដំណាក់កាលដូចខាងក្រោម ៖
- ទី១- អ្នកវិនិយោគដែលមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវដាក់ពាក្យសុំលើកទឹកចិត្តទៅ CDC
- ទី២- CDC ពិនិត្យ បើមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយ ទើបផ្តល់ការលើកទឹកចិត្តអោយអ្នក វិនិយោគ
- ទី៣- បានរយៈពេល១ឆ្នាំ អ្នកវិនិយោគត្រូវដាក់របាយការណ៍ទៅ CDC
- ទី៤- CDC ចេញវិញ្ញាបនប័ត្របំពេញបានតាមកតព្វកិច្ចរដ្ឋ អោយអ្នកវិនិយោគ
- ទី៥- អ្នកវិនិយោគបន្តបានការលើកទឹកចិត្ត។
ក- ករណីទុនវិនិយោគតូចជាង២លាន ត្រូវធ្វើតាមដំណាក់កាលដូចខាងក្រោម ៖
- ទី១- អ្នកវិនិយោគដែលមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវដាក់ពាក្យសុំលើកទឹកចិត្តទៅអនុ គណៈកម្មការវិនិយោគ ខេត្ត រាជធានី
- ទី២- អនុគណៈកម្មការវិនិយោគខេត្ត រាជធានី បញ្ជូនទៅអោយ CDC ពិនិត្យ បើមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយ ទើបផ្តល់ការលើកទឹកចិត្តអោយអ្នក វិនិយោគ
- ទី៣- បានរយៈពេល១ឆ្នាំ អ្នកវិនិយោគត្រូវដាក់របាយការណ៍ទៅ អនុគណៈកម្មការវិនិយោគ ខេត្ត រាជធានី
- ទី៤- អនុគណៈកម្មការវិនិយោគខេត្ត រាជធានី បញ្ជូនទៅអោយ CDC ពិនិត្យ ហើយ CDC ចេញវិញ្ញាបនប័ត្របំពេញបានតាមកតព្វកិច្ចរដ្ឋអោយអ្នកវិនិយោគ
- ទី៥- អ្នកវិនិយោគបន្តបានការលើកទឹកចិត្ត។
==============================================================
មេរៀនទី៤[ កិច្ចសន្យាសម្បទាននិងតំបន់សេដ្ឋកិច្ចពិសេស ]
សំនួរនិងចំលើយ
1- តើច្បាប់សម្បទានត្រូវបានអនុម័តនៅថ្ងៃខែឆ្នាំណា ? ហើយច្បាប់នេះមានគោលដៅអ្វី ?
(ច)- ច្បាប់សម្បទានអនុម័តថ្ងៃទី ១៩ ខែតុលា ឆ្នាំ១៩៩៧ មាន៦ជំពូក និង ៤៣មាត្រា ហើយមានគោលដៅដើម្បីជំរុញ និងសំរួលការអនុវត្តន៍ គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដោយហិរញ្ញប្ប ទានឯកជននៅព្រះរាជាណាចក្រកម្ពុជា។ ច្បាប់នេះត្រូវការអនុក្រិតមួយផ្សេងទៀតដើម្បីដាក់វា អោយអនុវត្ត (ប៉ុន្តែមកដល់ពេលនេះមិនទាន់ត្រូវបានអនុម័តនៅឡើយទេ)។
២- តើគម្រោងវិនិយោគប្រភេទណាខ្លះដែលអាចធ្វើសម្បទានបាន ?
(ច)- សំណង់ហេដ្ឋារចនាសម្ព័ន្ធទាំងឡាយណាដែលផ្តល់សេវាកម្មដោយផ្ទាល់ ឬមិនផ្ទាល់ ដល់សាធារណៈជននៅក្នុងវិស័យដូចខាងក្រោមនេះដែលច្បាប់កម្ពុជាបើកអោយអាចធ្វើសម្បទាន បាន ៖
- ការផលិត ការបញ្ជូន និងការចែកចាយថាមពលអគ្គិសនី ។
- ហេដ្ឋារចនាសម្ព័ន និងប្រព័ន្ធដឹកជញ្ជូនមានជាអាទិ៍ ផ្លូវថ្នល់ ស្ពាន ព្រលានយន្តហោះ កំពង់ផែ ផ្លូវដែក ព្រែកជីក ។
- ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ
- ហេដ្ឋារចនាសម្ព័នបំរើអោយទូរគមនាគមន៍ និងបច្ចេកវិទ្យាពត៌មាន។
- ហេដ្ឋារចនាសម្ព័នមូលដ្ឋានសម្ភារៈបម្រើអោយគម្រោងផ្នេកទេសចរណ៍សារៈមន្ទី។
- ហេដ្ឋារចនាសម្ព័នបម្រើអោយវិស័យឧស្ម័ន និងប្រេង មានជាអាទិ៍ បំពុងបង្ហូរប្រេង និងឧស្ម័ន។
- ប្រព័ន្ធលូ ប្រព័ន្ធបង្ហូរទឹក និងប្រព័ន្ធបូមស្តារ។
- ប្រព្រឹត្តិកម្ម និង ការគ្រប់គ្រងសំណល់
- ហេដ្ឋារចនាសម្ព័នសាធារណៈពាក់ព័ន្ធនឹងវិស័យសុខាភិបាល វិស័យអប់រំ និងវិស័យកីឡា។
- ហេដ្ឋារចនាសម្ព័នបំរើអោយតំបន់សេដ្ឋកិច្ចពិសេស និងលំនៅដ្ឋានសង្គម ។
- ហេដ្ឋារចនាសម្ព័នបម្រើអោយប្រព័ន្ធធារាសស្ត្រ និងការងារកសិកម្ម ។
- វិស័យផ្សេងៗទៀតដែលច្បាប់ដោយឡែកអនុញ្ញាតអោយមានការផ្តល់សម្បទាន។
៣- តើអាជ្ញាធររដ្ឋដែលជាភាគីនៃកិច្ចសន្យាសម្បទានធ្វើការជ្រើសរើសសម្បទាននិកតាមវិធីណា ?
(ច) តាមនីតិវិធីដេញថ្លៃ ជាលក្ខណៈជាតិ និងអន្តរជាតិ ឬតាមនីតិវិធីចរចារដោយផ្អែកទៅតាម កាលៈទេសៈ។
៤- ចូរនិយាយពីនីតិវិធីជ្រើសរើសសម្បទានិក ?
(ច)- នៅពេលដែលដំណើរការជ្រើសរើសសម្បទានិកត្រូវបានបំពេញសព្វគ្រប់ហើយ អាជ្ញាធររដ្ឋ ជាភាគីនៃកិច្ចសន្យាសម្បទានត្រៀមក្នុងការទទួលពាក្យដេញថ្លៃចុងក្រោយ ឬការធ្វើស្នើរចរចារ បន្ទាប់ពីនោះអាជ្ញាធររដ្ឋដែលជាភាគីនៃកិច្ចសន្យាសម្បទាន ត្រូមមាននូវការអនុម័តជាគោល ការណ៍សំរាប់លក្ខខ័ណ្ឌចុងក្រោយនៃកិច្ចសន្យាសម្បទាន។
បន្ទាប់ពីទទួលបានការអនុម័តយល់ព្រមជាគោលការសំរាប់កិច្ចសន្យាសម្បទាន អាជ្ញាធររដ្ឋដែលជា ភាគីនៃកិច្ចសន្យាសម្បទានត្រូវចេញសេចក្តីជូនដំណឹងពីការយល់ព្រមផ្តល់សម្បទានទៅបេក្ខជន ដែលបានជ្រើសរើសមុននឹងចុះកិច្ចសន្យាសម្បទាន។
=======================================================
មេរៀនទី៥[ ការដោះស្រាយវិវាទវិនិយោគ ]
សំនួរនិងចំលើយ
1-
=========================================================
ចប់
Top Casinos in NY - MapYRO
ReplyDeleteCasinos near 제주 출장마사지 Harrah's 김천 출장샵 New York · The Hard Rock Hotel 세종특별자치 출장샵 & Casino at Harrah's · DraftKings New York · Caesars Palace 밀양 출장안마 New York · DraftKings New York · Tropicana Atlantic City 경주 출장마사지